សន្និសីទ COP ២១អនុម័តលើកិច្ចព្រមព្រៀងអំពីការប្រឆាំងនឹងបំរ៉ែបំរួលអាកាសធាតុ

(VOVworld) - នាថ្ងៃទី១២ ធ្នូ តំណាងមកពីប្រទេសចំនួន១៩៥ដែលចូលរួមសន្និ
សីទលើកទី២១អនុសញ្ញាក្របខ័ណ្ឌរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពី
បំរ៉ែបំរួលអាកាសធាតុ (COP ២១) នៅទីក្រុងបារីសរបស់បារាំង បានអនុម័តលើ
កិច្ច​ព្រមព្រៀងប្រវត្តិសាស្ត្រសំដៅទប់ស្កាត់បាតុភូតឡើងកំដៅភពផែនដី ដែល
គំរាមកំហែងមនុស្សលោកដោយបណ្ដាលឲ្យនីវ៉ូទឹកសមុទ្រកើនឡើងនិងគ្រោះ
រាំងស្ងួត ទឹកជំនន់ និងខ្យល់ព្យុះកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។
សន្និសីទ COP ២១អនុម័តលើកិច្ចព្រមព្រៀងអំពីការប្រឆាំងនឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ថ្នាក់ដឹកនាំនៃប្រទេសនានាដែលចូលរួម COP ២១ ស្វាគមន៍កិច្ចព្រមព្រៀងដែលទើបនឹងទទួលបាន (រូបថត៖AFP/TTXVN)

សហគមន៍អន្តរជាតិសុទ្ធតែស្វាគមន៍ចំពោះសន្ធិសញ្ញាបារីសស្ដីអំពីបំរ៉ែបំរួល
អាកាសធាតុដែលទើបនឹងទទួលបាននៅសន្និសីទ​ COP ២១នេះ។អគ្គលេខាធិការ
អ.ស.បលោក Ban Ki-moon បានប្រកាសថា សន្ធិសញ្ញាបារីសស្ដីអំពីបំរ៉ែបំរួល
អាកាសធាតុគឺជាជោគជ័យមួយដ៏មហិមាចំពោះផែនដីនិងមនុស្សជាតិទាំង
ឡាយ។នៅទីក្រុងវ៉ាស៊ីនតោន ក្នុងបទសន្ទរកថានាព្រឹកថ្ងៃទី១៣ ធ្នូ (តាមម៉ោង
វៀតណាម) ប្រធានាធិបតីអាមេរិកលោក Barack Obama បានសរសើរកិច្ចព្រម
ព្រៀងស្ដីពីអាកាសធាតុដែលទទួលបាននៅ COP ២១នោះគឺខ្លាំងក្លា និងមាន
ចរិតលក្ខណៈប្រវត្តិសាស្ត្រ ហើយជាឱកាសល្អបំផុតដើម្បីការពារផែនដីពីឥទ្ធិពល
អវិជ្ជមាននៃបំរ៉ែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ