សន្និសីទ Onlines ជាមួយខេត្តក្រុងចំនួន៦៣អំពីការអនុវត្តកសាងជនបទថ្មី។

សន្និសីទ Onlines ជាមួយខេត្តក្រុងចំនួន៦៣អំពីការអនុវត្តកសាងជនបទថ្មី។ - ảnh 1
សន្និសីទ Onlines ជាមួយខេត្តក្រុងចំនួន៦៣អំពីការអនុវត្តកសាងជនបទថ្មី។

VOV-នាថ្ងៃទី២០មេសានៅទីស្ដីការរដ្ឋាភិបាលវៀតណាម ឧបនាយក
រដ្ឋមន្ត្រី Vu Van Ninh បានធ្វើអធិបតីសន្និសីទ Onlines អនុវត្តកម្មវិធី
គោលដៅជាតិកសាង​ជនបទថ្មីជាមួយថ្នាក់ដឹកនាំបណ្ដាខេត្តក្រុងនិង
បណ្ដាក្រសួងស្ថាប័នមជ្ឈឹម។ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បាន វាយតំលៃខ្ពស់រាល់លិទ្ធផលរបស់​បណ្ដាដំបន់​ដែលទទួលបានក្នុងការ អនុវត្តកម្មវិធីគោលដៅជាតិអំពីកសាងជនបទថ្មី។ ឧបនាយក​រដ្ឋមន្ត្រី
បានចាត់ទុកថា នៅចំពោះមុខឆ្នាំ២០១២ បណ្ដាខេត្តក្រុងត្រូវ​សំរេចការ រៀបចំផែនការមេជាសារវន្តនៅបណ្ដាឃុំ ក្នុងនោះយកចិត្តទុកដាក់ដល់​ការរៀបចំផលិតកម្មពីព្រោះនេះជាប្រភពដើមនៃបញ្ហា។ ឧបនាយក
រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា៖ “កម្មវិធីដល់ឥឡូវនេះបានក្លាយទៅជាចលនានិងចូលក្នុងជីវភាពរស់នៅ។
 យើងត្រូវ​ប្ដេជ្ញាចិត្តអនុវត្ត ទោះបីដំណើរការអនុវត្តនៅមានការលំបាកជា
ច្រើនក្តី។ ត្រូវចលនា​ ប្រព័ន្ធនយោបាយទាំងមូលបន្តធ្វើ ជាពិសេសត្រូវ
ធ្វើឲ្យប្រជាជនយល់​បាន​ពីតួនាទី​របស់ខ្លួនជាម្ចាស់។ បណ្ដាស្ថាប័ន រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ត្រូវបញ្ជា​ណែនាំ​និងរៀបចំអនុវត្តលើដំបន់ឃុំ
នីមួយៗឲ្យសមស្រប៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ