សន្និសីទ WEF២០១៧៖ចិនអំពាវនាវឲ្យអាមេរិកខំប្រឹងប្រែងកសាងទំនាក់ទំនងដ៏រឹងមាំ

សន្និសីទ WEF២០១៧៖ចិនអំពាវនាវឲ្យអាមេរិកខំប្រឹងប្រែងកសាងទំនាក់ទំនងដ៏រឹងមាំ - ảnh 1
ទិដ្ឋភាពនៃសន្និសីទ WEF នៅទីក្រុង Davos កាលពីថ្ងៃទី១៧ មករា (រូបថត៖AFP/TTXVN)

(VOVworld) - ចិននិងអាមេរិកចាំបាច់ត្រូវខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនង
សហប្រតិបតិ្តការដ៏យូរអង្វែងនិងស្ថិរភាពដើម្បីបម្រើផលប្រយោជន៍រួមរវាងប្រទេស
ទាំងពីរនិងពិភពលោក។ទស្សនៈនេះត្រូវបានប្រធានរដ្ឋចិនលោក Xi Jinping ចែក
រំលែកក្នុងជំនួបសន្ទនាជាមួយអនុប្រធានាធិបតីអាមេរិកលោក Joe Biden នៅខាង
ក្រៅសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលកំពុង ប្រព្រឹត្តទៅនៅទីក្រុង
 Davos របស់ស្វីស។នៅជំនួបនេះ ប្រធានរដ្ឋលោក Xi Jinping បានអះអាងថា ក្រោយ
រយៈពេល៣៨ឆ្នាំបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងរវាងប៉េកាំងនិងវ៉ាស៊ីន
តោននៅកំពុងអភិវឌ្ឍន៍តាមទិសដៅដ៏ត្រឹមត្រូវ ហើយទទួលបានសមិទ្ធិផលជា
ច្រើន ជាពិសេសគិតតាំងពីប្រទេសទាំងពីរបង្កើត ទំនាក់ទំនងតាមបែបថ្មីរវាង
មហាអំណាចនាឆ្នាំ២០១៣។រីឯខ្លួនវិញ អនុប្រធានា ធិបតីលោក Joe Biden អះអាង
ថា ការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងរបស់ អាមេរិកនិងចិនដើតួនាទីដ៏សែន
សំខាន់ចំពោះពិភពលោកក្នុងសតវត្សទី២១នេះ។អាមេរិកសង្ឃឹមថា ប្រទេសទាំង
ពីរអាចបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ ព្រមទាំងបង្កើនការជឿទុកចិត្ត
គ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ