សន្និសីទ WTA នាំមកនូវឱកាសសហប្រតិបតិ្តការជាច្រើនសម្រាប់ខេត្ត Binh Duong

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែតុលា ក្រុមការងារនៃទីក្រុង Deajon ប្រទេសកូរ៉េខាង ត្បូង ដឹកនាំដោយអភិបាលរងទីក្រុងលោក Lee Taek Ku បានជួបធ្វើការជាមួយ គណៈកម្មាធិការប្រជាជនខេត្ត Binh Duong អំពីការរៀបចំសន្និសីទសមាគមន៍ នគរវិទ្យាសាស្ត្រពិភពលោក (WTA) ឆ្នាំ ២០១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១០ដល់ថ្ងៃទី១២ ខែតុលា នៅ Binh Duong។

ថ្លែងនៅក្នុងជំនួបនេះ លោក Lee Taek Ku បានឲ្យដឹងថា ទន្ទឹមនឹងកិច្ចសហប្រតិបតិ្តការលើវិស័យអប់រំ នា ពេលខាងមុខ ទីក្រុង Deajon និងខេត្ត Binh Duong គប្បីជំរុញខ្លាំងនូវកិច្ចសហ ប្រតិបតិ្តការលើវិស័យសុខាភិបាល និងវិទ្យាសាស្ត្របច្ចេកវិទ្យា ពិសេសគឺវិស័យ ទេសចរណ៍ពិនិត្យជំងឺ និងផ្ទេរប្រគល់វិទ្យាសាស្ត្របច្ចេកវិទ្យាអំពីការពិនិត្យនិង ព្យាបាលជំងឺ។

        នារសៀលថ្ងៃដដែល ក្រុមការងារនៃសមាគមន៍ពន្លឿននិងអភិវឌ្ឍន៍ នគរខេត្ត Aichi ប្រទេសជប៉ុន ក៏បានទៅជួបធ្វើការជាមួយគណៈកម្មាធិការ ប្រជាជនខេត្ត Binh Duong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ