សន្និសីទកិច្ចការបក្សនៅឯបរទេសឆ្នាំ ២០១៣

សន្និសីទកិច្ចការបក្សនៅឯបរទេសឆ្នាំ ២០១៣  - ảnh 1
សមាជិក ការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកម្មុយនិស្ត
វៀតណាម លោក Le Hong Anh (Image: lehonganh.net)

(VOVworld) – សន្និសីទកិច្ចការបក្សនៅឯបរទេសឆ្នាំ ២០១៣ បានប្រព្រឹត្តទៅនា
ថ្ងៃទី ២៣ ធ្នូ ឆ្នាំ ២០១៣ នៅទីក្រុងហាណូយ សំដៅវាយតំលៃរយៈពេល ៣ ឆ្នាំក្នុងការអនុត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតតំណាងទូទាំងប្រទេស
លើកទី ១១ របស់បក្សកម្មុយនិស្តវៀតណាមនិងកំណត់ទិសដៅភារកិច្ចរបស់
បក្ស ភាគនាពេលខាងមុខ។ ថ្លែងមតិបញ្ជាណែនាំមហាសន្និបាត សមាជិក ការិយាល័យនយោបាយនិងជាសមាជិកអចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកម្មុយ
វៀតណាម លោក  Le Hong Anh  បានឲ្យដឹងថា៖

“គណៈកម្មាធិការនៅឯបរទេសបណ្ដាក្រសួងផ្នែកត្រូវសហការយ៉ាងជិតស្និត បញ្ជាណែនាំអង្គការបក្សនៅឯបរទេសអនុវត្តល្អភារកិច្ចនិងគោលមាគ៌ារកិច្ចការ បរទេសរបស់បក្សនិងរដ្ឋដែលបានប្រគល់ឲ្យ រួមចំណែករក្សាបរិយាកាស សន្តិភាពងាយស្រួលក្នុងការជំរុញឧស្សាហភាវូបនីយកម្មនិងទំនើបភាវូបនីយកម្ម ការពាររឹងមាំអាធិបតេយ្យភាពនិងបូរណៈភាពដែនដី លើកកំពស់ឋានៈរបស់វៀត ណាមលើឆាកអន្តរជាតិ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ