សន្និសីទកំពូល APEC ជំរុញការផ្តើមគំនិតផ្សាភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់និងតួនាទីរបស់វៀតណាម

សន្និសីទកំពូល APEC ជំរុញការផ្តើមគំនិតផ្សាភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់និងតួនាទីរបស់វៀតណាម - ảnh 1
សន្និសីទកំពូល APEC ជំរុញការផ្តើមគំនិតផ្សាភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់និងតួនាទីរបស់វៀតណាម (VNA)


(VOVworld) – សន្និសីទកំពូលវេទិការសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី -
 ប៉ាស៊ីហ្វិកលើកទី ២៤ (APEC - ២៤) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ទី ២០
 វិច្ឆិកា​ខាងមុខននៅទីក្រុង Lima ប្រទេសប៉េរូ។ ឆ្លើយសំភាសនៃអ្នកយក
ព័ត៌មាន ទីភ្នាក់ងារសារព័ទ៌មានវៀតណាមប្រចាំនៅសឹង្ហបុរី បណ្ឌិត​ Alan
Bollard នាយក គ្រប់គ្រងគណៈលេខាធិការ APEC បានវាយតំលៃខ្ពស់ចំពោះ
តួនាទីនិងទិសដៅ របស់ APEC សំដៅបន្សាំជាមួយបំរ៉ែបំរួលដែលកំពុងប្រ
ព្រឹត្តទៅក្នុងតំបន់ ក៏ដូច ជា តួនាទីរបស់វៀតណាមក្នុងដំណើរនេះ ផងដែរ។
បណ្ឌិត  Alan Bollard​ បាន សង្កត់ធ្ងន់ថា៖ វៀតណាមគឺជាសមាជិកនៃសហ
គមន៍សេដ្ឋកិច្ចអាស៊ាន នឹងជា ប្រទេសម្ចាស់ផ្ទះទទួលរៀបចំសន្និសីទកំពូល
 APEC នាឆ្នាំ ២០១៧ ខាងមុខ។ ដោយហេតុនេះ ចាប់ពីខែធ្នូខាងមុខនឹង
ប្រព្រឹត្តទៅរាល់កិច្ចប្រជុំនៅវៀតណាម ហើយក្រុមការងារជាច្រើននឹងពិភា
ក្សាអំពីការផ្តើមគំនិតដែល APEC ចង់អនុវត្ត សំដៅរក្សាការផ្សាភ្ជាប់រវាង
បណ្ដាខឿនសេដ្ឋកិច្ចសមាជិក។ នាបច្ចុប្បន្ន វៀតណាមមានការត្រៀមរៀប
ចំល្អនិងឋានៈងាយស្រួលដោយសារសម្រាចបាន ការចុះហត្ថលេខាលើកិច្ច
ព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការជាមួយប្រទេសជា សមាជិកនានា។
ក្រៅពីនោះ​ វៀតណាមក៏មានចំណះដឹងច្បាស់លាស់ អំពីការដែល APEC
 គឺជាឱកាសល្អដើម្បីពន្លឿនការធ្វើសមាហរណកម្មអន្តរជាតិ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ