សន្និសីទកំពូល G8 មិនទទួលបានការបោះជំហានលោតធ្លោះណាមួយ ក្នុងការដោះស្រាយវិបត្តិនៅស៊ីរីនៅឡើយ

(VOVworld) – សន្និសីទកំពូលនៃក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើ
សកលលោក G8 បានបញ្ចប់ នារសៀលថ្ងៃទី ១៨ មិថុនា នៅអៀកឡង់ខាង ជើង (ចក្រ
ភពអង់គ្លេស)។ ប៉ុន្តែ សន្និសីទលើកនេះមិនទទួលបានការបោះជំហានលោតធ្លោះណា
មួយក្នុងការដោះស្រាយវិបត្តិនៅស៊ីរីនៅឡើយ។ បណ្ដាអ្នកវិភាគបានចាត់ទុកថា៖ ក្នុង
សេចក្តីថ្លែងការរួមក៏បានផ្តោតទៅលើស្ថានភាពនៅស៊ីរី ថ្នាក់ដឹកនាំ G8 គ្រាន់តែដាស់
តឿនរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងចូលរួមសន្និសីទសន្តិភាពអំពីស៊ី​រី ដែលនឹងប្រព្រឹត្ត
ទៅនៅទីក្រុង Geneva ស្វីស ដោយឈរលើស្មារតីម៉ត់ចត់និងស្ថាបនា។ សេចក្តីថ្លែងការ
ក៏បានសម្តែងនូវការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅចំពោះការគំរាមកំហែងពីភេវរកម្មនិយម
និងជ្រុលនិយម ដែលកំពុងរីករាលដាលនៅប្រទេសមជ្ឈឹមបូព៌ារនេះ ព្រមទាំង ថ្កោល
ទោសយ៉ាងខ្លាំងក្លា ចំពោះការប្រើប្រាស់អាវុធគីមីគ្រប់រូបភាពណាមួយក្នុងជំលោះនៅ
ស៊ីរី ផងដែរ៕

សន្និសីទកំពូល G8 មិនទទួលបានការបោះជំហានលោតធ្លោះណាមួយ ក្នុងការដោះស្រាយវិបត្តិនៅស៊ីរីនៅឡើយ - ảnh 1
សន្និសីទលើកនេះមិនទទួលបានការបោះជំហាន លោតធ្លោះណា
មួយក្នុងការដោះស្រាយវិបត្តិនៅស៊ីរីនៅឡើយ។ (Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ