សន្និសីទកំពូលEUបានបើកនៅបែលហ្ស៊ីក

សន្និសីទកំពូលEUបានបើកនៅបែលហ្ស៊ីក - ảnh 1
រូបថតៈ Internet

(VOVworld)-នាថ្ងៃទី២៨មិថុនា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាព
អឺរ៉ុប (EU) បានចាប់ផ្តើមសន្និសីទកំពូលរយៈពេល២ថ្ងៃនៅ Brussels(បែលហ្ស៊ីក)។ ថ្លែងមតិបើកសន្និសីទ ប្រធានEU Herman van Rompuy ប្រកាសថា “នេះជា សន្និសីទកំពូលដែលយើងនឹងនាំចេញរាល់ការសម្រេចសំខាន់ នោះគឺអ្វីៗដែល ប្រជាជនអឺរ៉ុបបំណងប្រាថ្នាក្តីសង្ឃឹម”។ តាមលោកថា ភារកិច្ចនៃសន្និសីទលើកនេះ
គឺត្រូវ អនុម័តបណ្តាវិធានការជម្រុញកំណើនសេដ្ឋកិច្ចនិងបង្កើតការងារធ្វើនៅអឺរ៉ុប។
ទន្ទឹមនឹងនោះ ត្រូវដាក់ចេញផែនការ១ដើម្បីសង្គ្រោះប្រាក់អឺរ៉ូបរួចផុតពីការដួលរលំ នឹងជះឥទ្ធិពលទៅលើខឿនសេដ្ឋកិច្ចសកល។ តាមបណ្តាអ្នកសង្កេត ការថា ក្នុង
សន្និសីទលើកនេះ បណ្តាថ្នាក់ដឹកនាំនឹងស្វែងរកវិធានការកំណត់ អនាគតរបស់ តំបន់ចាយប្រាក់អឺរ៉ូ(Eurozone)ក្នុងទស្សវត្តខាងមុខ និងប្រកល់ឲ្យ EUសិទ្ធត្រួត
ពិនិត្យ បណ្តាតំបន់ហិរញ្ញវត្ថុនិងថវិការរបស់បណ្តាប្រទេសជាសមាជិក។ ប៉ុន្តែ
ប្រហែលជា EU ពិបាកទទួលបានគោលដៅនេះ បើមិនមានការខំ ប្រឹងប្រែង របស់ប្រទេសជាសមាជិកEUទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ