សន្និសីទកំពូលក្រុមបណ្ដាប្រទេសឧស្សាហកម្មជួរមុខលើសកលលោក G8 បានបញ្ចប់

(VOVworld) – បន្ទាប់ពី ២ ថ្ងៃធ្វើការងារនៅអៀកឡង់ខាងជើង (ចក្រភពអង់គ្លេស) សន្និសីទកំពូលក្រុមបណ្ដាប្រទេសឧស្សាហកម្មជួរមុខលើសកលលោក G8 បាន
បញ្ចប់ នាថ្ងៃទី ១៨ មិថុនា។ សន្និសីទកំពូលលើកនេះ បាននាំចេញសេចក្តីថ្លែងការ
រួមស្តីពីបញ្ហានៅស៊ីរីការប្រយុទ្ធប្រឆាំងនឹងអំពើរគេចពន្ធនិងក្លែងបន្លំពន្ធ។ ថ្លែងមតិ
ក្នុងសន្និសីទការ សែតបន្ទាប់ពីសន្និសីទ នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron
បានឲ្យ ដឹងថា​៖ បណ្ដាថ្នាក់ដឹកនាំ G8 សុទ្ធតែគាំទ្រការរៀបចំសន្និសីទសន្តិភាពអំពីស៊ីរី 
នៅទីក្រុង Geneva ស្វីស យ៉ាងឆាប់ៗ ហើយ ការបញ្ឈប់វិបត្តិនៅស៊ីរីគឺជាផលប្រយោធន៍
ស្លាប់រស់ចំពោះបណ្ដាប្រទេស G8។ ក្រៅពីនោះ ថ្នាក់ដឹកនាំ G8 បានសន្យាផ្តល់ប្រាក់
ជំនួយ ១ ពាន់ ៥ រយលានដុល្លា អាមេរិកសំរាប់សកម្មភាពមនុស្សធម៌នៅស៊ីរី។ ក្នុងពេល
នោះ នាថ្ងៃដ៏ដែល ឆ្លើយ សម្ភាសនៃការសែតមួយរបស់អាល្លឺម៉ង់ ប្រធានាធិបតីស៊ីរី លោក
Bashar al-Assad បានអះអាងថា៖ ការលាលែងពីដំណែងក្នុងពេលជំលោះកំពុងឡើង
ជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃគឺសកម្មភាព “ក្បត់មាតុប្រទេស” ហើយប្រជាជនស៊ីរីសម្រេច
អ្នកណាដែល ជាថ្នាក់ដឹកនាំរបស់ស៊ីរីគឺនឹងបានដឹងឆ្លងតាមការបោះឆ្នោតប្រធានាធិបតី
នាឆ្នាំ ២០១៤។ ក្នុងព្រឹត្តិការផ្សេងទៀត រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
បានអះអាងថា៖ រុស្ស៊ីកំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនទប់ស្កាត់ជំលោះ
នៅស៊ីរីដែលអាចរីករាលដាលក្នុងតំបន់៕

សន្និសីទកំពូលក្រុមបណ្ដាប្រទេសឧស្សាហកម្មជួរមុខលើសកលលោក G8 បានបញ្ចប់  - ảnh 1
សន្និសីទកំពូលលើកនេះ បាននាំចេញសេចក្តីថ្លែងការរួមស្តីពីបញ្ហា
នៅស៊ីរីការប្រយុទ្ធប្រឆាំងនឹងអំពើរគេច ពន្ធនិងក្លែងបន្លំពន្ធ។ (Image: Vietnamplus)


ប្រតិកម្មទៅវិញ

ផ្សេងៗ