សន្និសីទកំពូលតំបន់អាមេរិកឡាទីននិងCaribbean (CELAC)លើកទី២

សន្និសីទកំពូលតំបន់អាមេរិកឡាទីននិងCaribbean (CELAC)លើកទី២ - ảnh 1
សន្និសីទកំពូលតំបន់អាមេរិកឡាទីននិងCaribbean (CELAC)លើកទី២
(រូបថតៈ THX/TTXVN)


(VOVworld)-ថ្លែងមតិក្នុងពិធីបើកសន្និសីទកំពូលតំបន់អាមេរិកឡាទីននិងCaribbean
(CELAC)លើកទី២​ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហាវានារបស់គុយបានាថ្ងៃទី២៨មក
រា ប្រធានរដ្ឋគុយបា Raul Castro បានអំពាវនាវប្រទេសជា សមាជិកបង្កើនការឯក
ភាពប្លុកទំាងមូល។ លោក Raul Castro ក៏សង្កត់ធ្ងន់​ទៅលើភាពចាំបាច់នៃការកសាង
តំបន់សន្តិភាពនិងស្ថិរភាព១ដើម្បីរួមគ្នាអភិ វឌ្ឍន៍។

        សន្និសិទ CELAC 2 បានប្រព្រឹត្តទៅក្នុងរយៈ២ថ្ងៃ គឺថ្ងៃទី២៩និង២៩ មករា
២០១៤។ មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា សន្និសិទ CELAC 2 លើកនេះនិងផ្សាយ
ចេញសញ្ញាខ្លាំងក្លារ១ដល់អាមេរិកដោយចាត់ទុកថា តំបន់អាមេរិកឡា ទីននឹង
មិនទទួលយកការដេលគុយបាត្រូវហ៊ុំព័ទ្ធឡើយ។

        ក្នុងរយៈពេលចូលរួម សន្និសិទ CELAC 2 អគ្គលេខាធិការអ.ស.ប លោក
Ban Ki-moon បានទៅសាកសួរសុខទុក្ខលោកប្រធានគុយបា Fidel Castro។ នៅ
ទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាគ្សាអំពីស្ថានភាពនៅប្រទេសអាហ្វ្រិក ទាំង
មូល ជំលោះនៅស៊ីរី រួមទាំងស្ថានភាពបំរ៉ែបំរួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ