សន្និសីទកំពូលនៃថ្នាក់ដឹកនាំអាមេរិកខាងជើងត្រូវបានប្រារព្វឡើងនៅម៉ិចសីក

សន្និសីទកំពូលនៃថ្នាក់ដឹកនាំអាមេរិកខាងជើងត្រូវបានប្រារព្វឡើងនៅម៉ិចសីក - ảnh 1
ថ្នាក់ដឹកនាំអាមេរិក ម៉ិចសិក និងកាណាដាចំពោះមុខសន្និសីតកំពូល
(រូបថតៈ Reuters)


(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈតាមម៉ោងវៀតណាម នៅទីក្រុង Toluca របស់
ម៉ិចសិក សន្និសីទកំពូលលើកទី៧ថ្នាក់ដឹកនាំប្រចាំតំបន់ អាមេរិកខាងជើង ត្រូវបានប្រារព្វឡើងដោយមានការចូលរួមរបស់ប្រធានាធិបតីម្ចាស់ផ្ទះលោក
Enrique Pena Nieto ប្រធានាធិបតីអាមេរិកលោក Barack Obama និងនាយករដ្ឋ
មន្រ្តីកាណាដា លោក Stephen Harper។

        ប្រធានបទសំខាន់នៃសន្និសីទលើកនេះ ផ្តោតទៅលើវិស័យសេដ្ឋកិច្ច
ពាណិជ្ជ កម្ម ពិសេសគឺសហប្រតិបត្តិការអំពីថាមពល សំដៅស្វែងរកបែបផែន
សហប្រតិ​បត្តិការថ្មីបន្ទាប់ពីរយៈពេល២០ឆ្នាំចុះហត្ថលេខា និងអនុវត្តន៍កិច្ចព្រម
ព្រៀង ពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA)។ ប៉ុន្តែថ្នាក់ដឹកនាំទាំងអស់
នេះក៏បានប្រឈមមុខនឹងបញ្ហាស្មុគស្មាញមួយចំនួន ក្នុងនោះមានការ អនុម័ត
លើកំណែទម្រង់អន្តោប្រវេសន៍រវាងអាមេរិកនិងម៉ិកសិកជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ