សន្និសីទកំពូលនៃបណ្តាប្រទេសទ្វីបអាមេរិកបានបញ្ចប់ប៉ុន្តែមិនចេញ សេចក្តីថ្លែងការរួម

សន្និសីទកំពូលនៃបណ្តាប្រទេសទ្វីបអាមេរិកបានបញ្ចប់ប៉ុន្តែមិនចេញ សេចក្តីថ្លែងការរួម - ảnh 1
ប្រធានាធិបតីអាមេរិក Barak Obama ក្នុងសន្និសីទកំពូល
ទ្វីបអាមេរិកនៅ Colombia (រូបថតៈ Internet)

(VOV)-បណ្តាថ្នាក់ដឹកនាំចូលរួមសន្និសីទកំពូលនៃបណ្តាប្រទេសទ្វីបអាមេរិក(OAS)
នៅ Colombia កាលពីថ្ងៃទី ១៤មេសាមិនអាចចេញសេចក្តីថ្លែងការរួមបញ្ចប់សន្និសីទ ដោយសារការបដិសេធរបស់អាមេរិក និងកាណាដា អំពី សំណើ បញ្ចូលប្រទេសគុយ
បាឡើងវិញ។ ប្រធានាធិបតីប្រទេសម្ចាស់ផ្ទះ Juan Manuel Santos ឲ្យដឹងថា បណ្តា
ការខ្វែងគំនិតខាងគោលនយោបាយ អមិត្តរបស់អាមេរិកចំពោះគុយបា បានរារាំង បណ្តាប្រមុខរដ្ឋទទួលបានការស្រុះចិត្តគំនិត។ ប្រការគួរឲ្យគត់សំគាល់គឺក្នុងសន្និសីទ
លើកនេះ ការឯកភាពក្នុងការប្រឆំាងជំទោសហ៊ំព័ទសេដ្ឋកិច្ចរបស់គោល នយោបាយ ដាក់ទណ្ឌកម្មរបស់ អាមេរិកទៅលើគុយបា ធ្វើឲ្យប្រធានាធិបតីអាមេរិក Barak Obama
ត្រូវ ឯកោ និងសឲ្យឃើញពីឥទ្ធពលកាន់តែថយចុះរបស់អាមេរិកក្នុងតំបន់។ អាមេរិក
ក៏កំពុង ប្រឈមមុខនឹងសម្ពាធខ្លាំងក្លារបស់ប្រទេសជាច្រើន ដែល សំណូមពរឲ្យ
អញ្ចើញគុយបាចូលរួមបណ្តាសន្និសីទកំពូលជាជាបន្តរបស់ OSA៕

ប្រតិកម្មទៅវិញ

ផ្សេងៗ