សន្និសីទការសែតសាម័ញ្ញនៃក្រសួងការបរទេសវៀតណាម

(VOVworld) – នាថ្ងៃទី ២២ វិច្ឆិកា សន្និសីទការសែតសាម័ញ្ញនៃក្រសួងការបរទេស
វៀតណាមត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ ឆ្លើយសំណួរ របស់អ្នកយក
ព័ត៌មានអំពីការដែល នាថ្ងៃទី ១២ ធ្នូ នៅរដ្ឋធានី ម៉ានីល ហ្វីលីពីន ជំនួបរវាងបណ្ដា
ប្រទេសចំណុះប្លុកអាស៊ានមានសេចក្តីថ្លែងការស្តីពីអធិបតេយ្យភាពលើសមុទ្រខាង
កើត អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong Thanh Nghi បានលើក
ច្បាស់ថា៖ ការពិគ្រោះយោបល់រវាងបណ្ដាប្រទេស ជាសមាជិកអាស៊ាមគឺទង្វើធម្មដា សំដៅជំរុញការរក្សារ សន្តិភាព ស្ថិរភាព សុវត្តិភាពនាវាចរណ៍លើសមុទ្រខាងកើត
ក៏ដូជា ដោះស្រាយដោយសន្តិវិធីរាល់ជំលោះដោយឈរលើច្បាប់អន្តរជាតិនិងសេចក្តី
ថ្លែងការស្តីពីការប្រតិបត្តិនៃភាគីនានានៅ សមុទ្រខាងកើត (DOC) សេចក្តីថ្លែងការស្តីពី
៦ ចំណុចជាគោលការណ៍របស់អាស៊ាន ជាដើម។ ទាក់ទិនដល់ការដែល ចិនបានផ្តល់
លិខិតឆ្លងដែនសំរាប់ប្រជាពលរដ្ឋចិនក្នុងនោះ មានរូបភាពផែនទីចិនរួមមានអណ្តាត
គោលើសមុទ្រខាងលកើតអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Luong
Thanh Nghi បានសង្កត់ ធ្ងន់ថា៖

“ទង្វើនៃភាគីចិនបានរំលោកលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ
Hoang Sa និង Truong Sa ក៏ដូចជា សិទ្ធិយុត្តាធិការរបស់វៀតណាមចំពោះបណ្ដា
តំបន់សមុទ្រទាក់ទិនលើសមុទ្រខាងកើត។ តំណាងក្រសួងការបរទេសវៀតណាម
បានជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅហាណូយដើម្បីប្រគល់កំណត់ទូត
ប្រឆាំងជំទាស់និងស្នើភាគីចិនលុបចោលបណ្ដាខ្លឹមសារខុសឆ្គងពោលខាងលើ” ។

ស្តីពីទស្សនៈរបស់វៀតណាមចំពោះការព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និង
ប៉ាឡេស្ទីន ដែលទើបនឹងទទួលបាន នាថ្ងៃទី ២១​ វិច្ឆិកា លោក Luong Thanh Nghi បាន
ឲ្យដឹងថា៖ វៀតណាមគាំទ្របណ្ដាការខំប្រឹងប្រែង សំដៅផ្តល់មកនូវ សន្តិភាព ស្ថិរភាព
ក្នុងតំបន់ និងអំពាវនាវឲ្យភាគីទាក់ទិនគោរពការព្រមព្រៀង ឈប់បាញ់ពោលខាងលើ៕


សន្និសីទការសែតសាម័ញ្ញនៃក្រសួងការបរទេសវៀតណាម - ảnh 1
“ទង្វើនៃភាគីចិនបានរំលោកលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជា សិទ្ធិយុត្តាធិការរបស់វៀតណាមចំពោះ បណ្ដាតំបន់សមុទ្រទាក់ទិនលើសមុទ្រខាងកើត។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ