សន្និសីទកាសែត ក្នុងឱកាសឆ្នាំ មិត្តភាព វៀតណាម -កម្ពុជា

នាព្រឹកថ្ងៃទី ២០ មិថុនា សមាគមន៍មិត្តភាពវៀតណាម -កម្ពុជា រួមសហការ​ជាមួយ​សម្ព័ន្ធបណ្ដាសមាគមន៍មិត្តភាពវៀតណាម រៀបចំ សន្និសីទកាសែត ក្នុងឱកាសឆ្នាំ 
មិត្តភាព វៀតណាម -កម្ពុជា។ ចូលរួមមាន ប្រធានសមាគម មិត្តភាព ​វៀតណាម -
កម្ពុជា​ ​Vu Mao អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា​ Nguyen Chien Thang ដំណាងស្ថានទូតកម្ពុជានៅវៀតណាម ​តំណាងបណ្ដា​ស្ថាប័នសាប័ត៍មាន …លៗ។ ប្រធានសមាគមន៍មិត្តភាព វៀតណាម -កម្ពុជា Vu Mao បានអោយដឹងថា៖ រួមជាមួយ
បណ្ដា​សកម្មភាពកិច្ចការបរទេសរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម ក្នុង​រយះពេល ៤៥ ឆ្នាំកន្លងទៅ ប្រធានសមាគមន៍មិត្ត​ភាព វៀតណាម -កម្ពុជា ​ជានិច្ចកាលបានធ្វើយ៉ាងល្អ បណ្ដាការងារក្នុងការជំរុញចំណងទំនាក់ទំនងរវាង
ប្រទេស​ទាំងពីរ ដោយបណ្ដាសកម្មភាពជាក់ស្ដែង ពិសេស យកចិត្តទុកដាក់ដល់​សកម្មភាពមិត្តភាព រវាងបណ្ដាខេត្តជាប់ព្រំដែនវៀតណាមនិងកម្ពុជា។ នៅទីនេះ 
លោក Vu Mao ក៏លើកច្បាស់ថា៖ ​សមាគម​មិត្តភាព វៀតណាម -កម្ពុជា ​ត្រូវបាន​រីក​
ធំ​ធាត់​ដូចនាសព្វថ្ងៃ គឺដោយសារមានការរួមវិភាគទានមិនតូចតាចរបស់បណ្ដា​
ស្ថាប័ន​សារព័ត៍មាន។ លោក Vu Mao បានសង្កត់ធ្ងន់ថា៖​

          “ បណ្ដាមធ្យោបាយឃោសនាមហាជន និងសារព័ត៍មានដើរតួនាទីដ៏សែនសំខាន់ 
ក្នុងការផ្សព្វផ្សាយ​បណ្ដាខ្លឹមសារ ទង្វើរបស់ ​សមាគមន៍​មិត្តភាព​ វៀតណាម -កម្ពុជា ដើម្បីប្រជាជននៃប្រទេសទាំងពីរយល់ដឹង​បាន ក៏ដូចជា​ រួមចំណែកបង្កើនចំណងមិត្តភាព វៀតណាម-កម្ពុជា៕”    

សន្និសីទកាសែត ក្នុងឱកាសឆ្នាំ  មិត្តភាព វៀតណាម -កម្ពុជា - ảnh 1
ប្រធានសមាគម មិត្តភាព ​វៀតណាម - កម្ពុជា​ ​Vu Mao (http://baodatviet.vn/)


ប្រតិកម្មទៅវិញ

ផ្សេងៗ