សន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេស

(VOVWORLD) -ក្នុងសន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេសវៀតណាមនារសៀលថ្ងៃទី ៧កញ្ញានៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងជាថ្មីម្តងទៀតនូវ ការប្រឆាំងជំទាស់របស់វៀតណាម 
សន្និសីទកាសែតប្រចាំរបស់ក្រសួងការបរទេស - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

ចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់ចិនលើសមុទ្រខាងកើត ព្រមទាំងអះអាងថា ការដែលចិនប្រកាសហ្វឹកហាត់បាញ់គ្រាប់ពិតនៅប្រជុំកោះ Hoang Sa របស់វៀតណាម ជាសកម្មភាពរំលោភយ៉ាងធ្ងន់ ធ្ងរលើអធិបតេយ្យភាពរបស់វៀត ណាមចំពោះប្រជុំកោះនេះ គំរាមកំហែងដល់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់និង សមុទ្រខាងកើត។ វៀតណាមសំណូមពរចិន គោរពអធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa មិនអនុវត្តសកម្មភាពស្រដៀងគ្នានោះ។ វៀតណាមអះ អាងជាថ្មីម្តងទៀតថា នឹងការពារអធិបតេយ្យភាព ផលប្រយោជន៍ស្របច្បាប់របស់ ខ្លួនលើសមុទ្រខាងកើត តាមសន្តិវិធី ក្នុងនោះមានធម្មនុញ្ញអង្គការ សហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ