សន្និសីទកាសែតរបស់ក្រសួងការបរទេសវៀតណាមប្រចាំខែតុលា

(VOVWORLD) -អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ក៏ដូចជាទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមចំពោះសកម្មភាព ខាងនាវាចរណ៍ និងអាកាសចរណ៍ដោយសរីនៅតំបន់សមុទ្រខាងកើត។
សន្និសីទកាសែតរបស់ក្រសួងការបរទេសវៀតណាមប្រចាំខែតុលា - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នាថ្ងៃទី ៤ ខែតុលា នៅក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនោះ ឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការយាមល្បាតរបស់នាវាចម្បាំងអាមេរិក ក៏ដូចជាការធ្វើសមយុទ្ធយោធារបស់ប្រទេសជាច្រើននៅលើសមុទ្រខាងកើតនាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងសារជាថ្មីនូវ អធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Truong Sa និង Hoang Sa ក៏ដូចជាទស្សនៈមុនក៏ដូចជាក្រោយរបស់វៀតណាមចំពោះសកម្មភាព ខាងនាវាចរណ៍ និងអាកាសចរណ៍ដោយសរីនៅតំបន់សមុទ្រខាងកើត។

“យើងខ្ញុំសូមអះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះ ប្រជុំកោះ Truong Sa និង Hoang Sa។ ក្នុងនាមជាប្រទេសហត្ថលេខីនៃ UNCLOS ឆ្នាំ១៩៨២ ហើយជាប្រទេសឆ្នេរសមុទ្រខាងកើតនោះ វៀត ណាមជានិច្ចកាល គោរពសិទ្ធិសេរីភាពខាងនាវាចរណ៍ និង អាកាសចរណ៍ នៅ សមុទ្រខាងកើត ឲ្យសមស្របនឹង UNCLOS ឆ្នាំ ១៩៨២។ វៀតណាមស្នើ ឲ្យបណ្ដាប្រទេសរួម វិភាគទានយ៉ាងសកម្ម និងជាក់ស្ដែងទៅក្នុងការរក្សាសន្តិភាព ស្ថិរភាព គោរព និងអនុវត្តន៍រាល់ភារកិច្ចគតិយុទ្ធអន្តរជាតិពាក់ព័ន្ធនានា និងគោរពច្បាប់នៅលើសមុទ្រ និងមហាសាគរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ