សន្និសិទចងៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបើកនៅកម្ពុជា

តាមអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅកម្ពុជាឲ្យដឹងថា៖ សន្និសិទចងៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន បានបើកនាព្រឹកថ្ងៃទី១១មករា
នៅទីក្រុង ទេសចរណ៍ស៊ាមរៀប កម្ពុជា។ នេះគឺជា សន្និសិទជាផ្លូវការថ្នាក់
រដ្ឋមន្ត្រីជាលើកដំបូង ដោយកម្ពុជាធ្វើអធិបតី នាឆ្នាំ២០១២ក្នុងឋានៈជាប្រធាន
អាស៊ាន។ សន្និសិទមានតួនាទី សំខាន់ ក្នុងការឯកភាពនិងការត្រៀមរៀបចំ
ខ្លឹមសារ របៀបវារៈ សំរាប់បណ្ដាសន្និសិទ ជាន់ខ្ពស់អាស៊ាន និងសន្និសិទជាន់
ខ្ពស់ទាក់ទិននានា ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ ២០១២ នេះ។ ប្រធានបទរបស់
បណ្ដាសន្និសិទអាស៊ានក្នុងឆ្នាំនេះ ដោយប្រទេសម្ចាស់ ផ្ទះកម្ពុជាដាក់ចេញគឺ៖
 “អាស៊ាន - សហគមន៍តែមួយ, ជោគវាសនាមួយ”។ ប្រធានបទនេះ ឆ្លុះបញ្ចាំង នូវបណ្ដាខ្លឹមសារស្នូលក្នុងរបៀបវារៈ ដែលកម្ពុជាអាទិភាពគឺ៖ ជំរុញសមាហរណកម្ម
តំបន់ និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ឲ្យខ្លាំងក្លាថែម ទៀត ; បង្កើន
ការតភ្ជាប់អាស៊ាន ឆ្ពោះទៅអនុវត្តគោលដៅកសាង សហគមន៍អាស៊ាន ប្រកបដោយ
ជោគជ័យ នាឆ្នាំ២០១៥។ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមសន្និសិទនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ