សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន

(VOVWORLD) - ក្នុងថ្ងៃទី ៥ និងទី ៦ កុម្ភៈ បណ្ដារដ្ឋមន្ត្រីការបរទេស ប្រទេសអាស៊ាននានាបានអញ្ជើញចូលរួមសន្និសីទចង្អៀតនៅសឹង្ហបុរី។ 
សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន  - ảnh 1សន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន  

(VOVworld) – ក្នុងថ្ងៃទី ៥ និងទី ៦ កុម្ភៈ បណ្ដារដ្ឋមន្ត្រីការបរទេស ប្រទេសអាស៊ាននានាបានអញ្ជើញចូលរួមសន្និសីទចង្អៀតនៅសឹង្ហបុរី។ នៅសន្និសីទ បណ្ដារដ្ឋមន្ត្រីបានឯកភាពជាមួយប្រធានបទអាស៊ាន ២០១៨ គឺ៖ កសាង «អាស៊ានអភិវឌ្ឍន៍យ៉ាងខ្លាំងនិងឆ្នៃប្រឌិត» ហើយសង្កត់ធ្ងន់ថា៖ គប្បី លើកកំពស់ភាពអភិវឌ្ឍន៍ដោយខ្លួនឯងលើគ្រប់ជ្រុងជ្រោយ សម្បីតែក្នុងបណ្ដា ខ្លឹមសារគោលនយោបាយ-សន្តិសុខ ក៏ដូចជា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម សំដៅលើកកំពស់ចំណងសាមគ្គីភាពនិងតួនាទីស្នូលរបស់អាស៊ាន។ អង្គសន្និសីទទាំងមូលក៏បានឯកភាពធ្វើឡើងថ្នាក់ដឹកនាំជាន់ខ្ពស់អំពីការ អនុម័តលើសេចក្តីថ្លែងការណ៍ទស្សនៈវិស័យថ្នាក់ដឹកនាំអាស៊ានស្តីអំពី អាស៊ានអភិវឌ្ឍន៍យ៉ាងខ្លាំងនិងឆ្នៃប្រឌិត និងសេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំ ស្តីអំពីកិច្ចសហប្រតិបត្តិការសន្តិសុខលើបណ្តាញអ៊ីនធឺណែត។

        ផ្លាស់ប្តូរអំពីទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ាន បណ្ដារដ្ឋមន្ត្រីសុទ្ធតែ ចាត់ទុកថា៖ បង្កើនទំនាក់ទំនងជាមួយដៃគូនានារបស់អាស៊ានគឺជាប្រការចាំបាច់ ណាស់ ប៉ុន្តែ អាស៊ានគប្បីសាមគ្គីឯកភាពមិនអនុញ្ញតឲ្យភាគីខាងក្រៅជះឥទ្ធិពលនិងបែកបាកទេ។

        ថ្លែងមតិនៅសន្និសីទលើកនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh បានស្នើឲ្យបប្រទេសជាសមាជិកទាំងអស់ ប្តេជ្ញាជាមួយទស្សនៈរបស់អាស៊ានចំពោះបញ្ហាក្នុងតំបន់និងលើពិភពលោក ក្នុង នោះមានបញ្ហាលើសមុទ្រខាងកើត។ ក្នុងដំណើរការកសាងក្រមប្រតិបត្តិសំរាប់ ភាគីនានានៅសមុទ្រខាងកើត (COC) ប្រទេសនានាគប្បីអនុវត្តដ៏ត្រឹមត្រូវសេចក្តី ថ្លែងការណ៍ស្តីពីការប្រតិបត្តិរវាងភាគីនានាលើសមុទ្រខាងកើត (DOC) ហើយ ជំរុញយ៉ាងខ្លាំងការអនុវត្តវិធានការកសាងជំនឿទុកចិត្ត។ ស្តីពី COC ដោយឡែក លោក Pham Binh Minh បានសម្តែងមតិថា៖ អាស៊ាននិងចិនគប្បីផ្លាស់ប្តូរជាក់ ស្តែងអំពីខ្លឹមសារនៃឯកសារនេះដើម្បីទទួលបាន COC ប្រកបដោយប្រសិទ្ធភាព និងមានចរិតលក្ខណៈចាប់បង្ខំ រួមវិភាគទានដ៏សែនសំខាន់ក្នុងការជំរុញសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ