សន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា

(VOVWORLD) - សន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា ត្រូវបានប្រារព្វឡើងនាថ្ងៃទី ៤ ធ្នូនៅទីក្រុងសៀមរាបប្រទេសកម្ពុជាដោយក្រសួងយុត្តិធម៌វៀតណាមនិងកម្ពុជា។

សន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា - ảnh 1 សន្និសីទច្បាប់លើកទី ២ នៃខេត្តជាប់ព្រំដែនវៀតណាម - កម្ពុជា (រូបថត៖ vov.vn)

ក្នុងរយៈពេល ២ ឆ្នាំកន្លងមក ក្រសួងយុត្តិធម៌និងមូលដ្ឋាននៅតាមតំបន់ជាប់     ព្រំដែននៃប្រទេសវៀតណាម - កម្ពុជាខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដឹកនាំនិងរៀបចំការអនុវត្តផ្សព្វផ្សាយនិងអប់រំច្បាប់ ក៏ដូចជាជួយគាំទ្រខាងយុត្តិធម៌និងផ្សះផ្សារនៅមូលដ្ឋានសំរាប់ប្រជាជននៅតាមតំបន់ព្រំដែនផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នាជម្រុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងក្រសួងនិងស្ថាប័នយុត្តិធម៌ នៃប្រទេសទាំងពីរ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នច្បាប់និងយុត្តិធម៌នៃខេត្តដែលជាប់ព្រំដែនឲ្យបានជាក់ស្តែងនិង មានប្រ សិទ្ធិភាពដើម្បីរួមចំណែកយ៉ាងសកម្មដល់សមិទ្ធិផល អនុវត្តភារកិច្ចខាងនយោបាយរបស់ក្រសួង និងស្ថាប័នយុត្តិធម៌នៃប្រទេសទាំងពីរ។ នៅចុងបញ្ចប់នៃសន្និសីទនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២០-២០២១ ផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ