សន្និសីទជាន់ខ្ពស់ APEC ឯកភាពអំពីវិស័យសំខាន់ចំនួន ៤


សន្និសីទជាន់ខ្ពស់ APEC ឯកភាពអំពីវិស័យសំខាន់ចំនួន ៤  - ảnh 1
សន្និសីទជាន់ខ្ពស់ APEC ឯកភាពអំពីវិស័យសំខាន់ចំនួន ៤ (Image: VNA)

(VOVworld) – ក្នុងសន្និសីទកាសែតនាថ្ងៃទី ៦ វិច្ឆិកា ប្រធាននាយកដ្ឋានកិច្ចការ
បរទេស​ចំណុះក្រសួងការបរទេសចិន លោក  Zhang Shaogang បានឲ្យដឹងថា៖
វិស័យចំនួន ៤ ដែលបណ្ដាតំណាងនៅសន្និសីទជាន់ខ្ពស់ APEC លើកទី ២២
ទទួល បានគឺ៖ ការជំរុញកសាងតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក (FTAAP)
ការពន្លឿនកិច្ចសហប្រតិបត្តិការអំពីប្រព័ន្ធតំលៃនិងប្រព័ន្ធផ្គត់ផ្គង់សកលការជំរុញ
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបេច្ចកទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកការស្រាវ
ជ្រាវវិធានការជួយឧបត្ថម្ភតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការអនុវត្តបណ្ដាយន្តការ
ពាណិជ្ជកម្មពហុភាគីដូចជាអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ។ ស្តីអំពី
ការកសាង FTAAP សន្និសីទបានឯកភាព ត្រូវជំរុញតួនាទីឯភាពភាវូបនីយកម្ម
សេដ្ឋកិច្ចតំបន់របស់វេទិការ  APEC នាំចេញ ដំណើរការដើម្បីពង្រីកតួនាទីនេះ ស្រាវជ្រាវមានចរិតលក្ខណៈយុទ្ធសាស្ត្រលើគ្រប់វិស័យរាល់បញ្ហាអំពី FTAAP ជាពិសេសគឺការបង្កើតយន្តការចរចារ។ ស្តីពីការជំរុញប្រព័ន្ធតំលៃនិងផ្គត់ផ្គង់
សកលសន្និសីទទទួលបានគំរោងការណ៍សហប្រតិបត្តិការជាក់ស្តែងដូចជា
ការជំរុញយ៉ាងខ្លាំងសមត្ថភាពនៃប្រព័ន្ធផ្គត់ផ្គង់លាតត្រដាងកិច្ចសហប្រតិបត្តិ
ការគយនិងរដ្ឋការ ជាំដើម។

ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបច្ចេកទេស សន្និសីទបានអនុម័តលើផែនការ យុទ្ធសាសត្រជំរុញសមត្ថភាពអភិវឌ្ឍន៍ពាណិជ្ជកម្មវិនិយោគ។ សន្និសីទបាន
សម្រេច កសាងមជ្ឈមណ្ឌលច្រកទ្វាព្រំដែនទ្វីបអាស៊ី-ប៉ាស៊ីហ្វិកនៅ Shanghai
របស់ចិន។ការជួយឧបត្ថម្ភយន្តការពាណិជ្ជកម្មពហុភាគីទទួលបានសញ្ញាសកម្ម
ក្នុងពេលដែល ភាគីនានាបានឯកភាពអំពីការប្រឆាំងគាំពារពាណិជ្ជកម្មនៅ
គ្រប់ប្រភេទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ