សន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា

(VOVWORLD) -សន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសន្ទនា អាស៊ាន-ឥណ្ឌាបានប្រារព្ធឡើង នារសៀលថ្ងៃទី២៥ខែមករា នៅទីក្រុងញូវដែលី  (New  Delhi) សាធារណរដ្ឋឥណ្ឌា។ គណៈប្រ តិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រីរដ្ឋាភិ បាល លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងសន្និសីទនេះ។
សន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក្នុងសន្និសីទ (រូបថតៈ VGP/Quang Hiếu)

ក្រោមប្រធានបទ “ចែករំលែកនូវតម្លៃ រួមជោគវាសនា” ថ្នាក់ដឹកនាំបណ្តាប្រទេស អាស៊ាននិងឥណ្ឌា បានពិភាក្សាយ៉ាងទូលំទូលាយអំពីស្ថានការណ៍និងយថាទស្សន៍ អភិវឌ្ឍន៍នៃទំនាក់ទំនងទ្វេភាគី។ ឯក ភាពលើទិសដៅច្រើន និងវិធានការមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌា។ ជាងនេះទៅទៀត ថ្នាក់ដឹកនាំអាស៊ាន-ឥណ្ឌា បានប្តេជ្ញាក្នុងការខិតខំប្រឹងប្រែងធ្វើឲ្យស៊ីជម្រៅថែមទៀត នូវភាពដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌាលើគ្រប់វិស័យ តាមរយៈការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពផែនការសកម្មភាពអាស៊ាន-ឥណ្ឌា២០១៦-២០២០។ មុននោះ ថ្នាក់ដឹកនាំនៃបណ្តាប្រ ទេសអាស៊ាននិងឥណ្ឌាបានបើកកិច្ចប្រជុំចង្អៀត ដោយ ពិភាក្សាអំពី “កិច្ចសហប្រតិបត្តិការនិងសន្តិសុខលំហរសមុទ្រ”។

        បញ្ចប់សន្និសីទ ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាននិងឥណ្ឌាបានអនុម័តលើ សេចក្តីថ្លែងការណ៍រួម Delhi ដោយបានដាក់ចេញចក្ខុវិស័យនិងទិសដៅនិងលើកកម្ពស់ ទាំងស្រុងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ឥណ្ឌានាប៉ុន្មានឆ្នាំខាងមុខ។

        អញ្ជើញថ្លែងមតិក្នុងសន្និសីទ ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនង អាស៊ាន-ឥណ្ឌា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើង នូវដំណើរសំខាន់ៗចំនួន៣។ នោះគឺបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិ យោគ។ ទីពីរគឺបង្កើនការតភ្ជាប់និងជួបប្រាស្រ័យប្រជាជន។ ទីបីគឺបង្កើនកិច្ចសហប្រ តិបត្តិការដើម្បីសន្តិភាព ស្ថិរភាពក្នុងតំបន់។

សន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍២៥ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា - ảnh 2ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាននិងឥណ្ឌាឯកភាពពង្រឹងនិងធ្វើឲ្យភាពជាដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ 

        ផ្លាស់ប្តូរអំពីកិច្ចសហប្រតិបត្តិការនិងសន្តិសុខ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការសំដៅធានាការគោរព ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

        ក្នុងក្របខ័ណ្ឌរបៀបវារៈនៃសន្និសីទជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍អាស៊ាន- ឥណ្ឌា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc រួមទាំងថ្នាក់ដឹកនាំ អាស៊ាននិងឥណ្ឌា បានអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរដោយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីឥណ្ឌាអញ្ជើញជាអធិបតីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ