សន្និសីទដ្ឋមន្រ្តីបរិស្ថាន G៧ ប្រារព្ធឡើងនៅជប៉ុន

សន្និសីទដ្ឋមន្រ្តីបរិស្ថាន G៧ ប្រារព្ធឡើងនៅជប៉ុន - ảnh 1
ទីក្រុង Toyama ជាទីកន្លែងប្រព្រឹត្តទៅសន្និសីទ (រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី១៥ ឧសភា សន្និសីទរដ្ឋមន្រ្តីបរិស្ថាននៃក្រុមប្រទេសឧស្សាហ
កម្មអភិវឌ្ឍន៍ (G៧) បានប្រារព្ធឡើងនៅទីក្រុង Toyama ប្រទេសជប៉ុន។ថ្លែងមតិបើក
សន្និសីទ រដ្ឋមន្រ្តីបរិស្ថានជប៉ុនលោក Tamayo Marukawa បានអំពាវនាវឲ្យប្រទេស
សមាជិក G៧ បន្តសហប្រតិបតិ្តការជាមួយគ្នា ឆ្ពោះទៅសង្គមមួយដ៏ និរន្តរភាព។
តាមរបៀបវារៈក្នុងថ្ងៃប្រជុំដំបូង បញ្ហាដែលត្រូវបានយកមកពិភាគ្សានោះគឺការរីក
ចំរើនដែលទទួលបានដោយឈរលើគោលដៅអភិវឌ្ឍន៍និរន្តរភាពរបស់អ.ស.ប
ដូចជាការកាត់បន្ថយភាពក្រីក្រ កាត់បន្ថយនិងកែច្នៃសំរាម។
នាថ្ងៃទី១៦ ឧសភា នឹងប្រព្រឹត្តទៅសម័យពិភាគ្សាអំពីបម្រែបម្រួលអាកាសធាតុក្នុង
នោះក្រុមរដ្ឋមន្រ្តីគ្រោងជំរុញឲ្យការអនុវត្តន៍កិច្ចព្រមព្រៀងប៉ារីសស្ដីអំពីបម្រែបម្រួល
អាកាសធាតុយ៉ាងឆាប់រហ័ស។ព្រឹត្តិការណ៍ពោលខាងលើជាកិច្ចប្រជុំមួយក្នុង
ចំណោមកិច្ចប្រជុំជាច្រើន មុននឹងសន្និសីទកំពូល G៧ ដែលគ្រោងនឹងប្រព្រឹត្តទៅ
ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៧ ឧសភា​នៅខេត្ត Mie ភាគកណ្ដាលជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ