សន្និសីទដំបន់នៅអូស្ត្រាលីពិភាគ្សាអំពីសង្គ្រាមប្រឆាំងភេរវកម្ម

សន្និសីទដំបន់នៅអូស្ត្រាលីពិភាគ្សាអំពីសង្គ្រាមប្រឆាំងភេរវកម្ម - ảnh 1
សន្និសីទដំបន់នៅអូស្ត្រាលីពិភាគ្សាអំពីសង្គ្រាមប្រឆាំងភេរវកម្ម (AAP)


        Vovworld-សន្និសីទដំបន់ស្ដីពីសង្គ្រាមប្រឆាំងលិទ្ធិភេរវកម្មបានបើកនាថ្ងៃទី
​១១​មិថុនានៅទីក្រុង Sydney របស់អូស្ត្រាលីដោយមានការចូលរួមរបស់រដ្ឋមន្ត្រី
​និង​ដំណាងរបស់ប្រទេសជាង៣០។​ថ្លែងមតិនៅសម័យបើកសន្និសីទ នាយករដ្ឋ
មន្ត្រី​អូស្ត្រាលីលោក Tony Abbott បានឲ្យដឹងថា សន្និសីទគឺសំដៅចែក​រំឡែកបទ
ពិសោធន៍ដើម្បីពិភពលោកទប់ទល់ប្រកបដោយប្រសិទ្ធិភាពចំពោះការសាកល្បង
ធំធេងបំផុតអំពីសន្តិសុខនាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះនាយករដ្ឋមន្ត្រី​អូស្ត្រាលីបាន
ដាស់តឿនបណ្ដាប្រទេសអាស៊ី-ប៉ាស៊ីហ្វិកឲ្យជួយឧបត្ថម្ភសង្គ្រាម​ប្រឆាំងនឹងក្រុម
សង្គ្រាមឥស្លាមផង។ ប្រធានបទដែលគ្រោងនឹងបានពិភាគ្សានៅ​សន្និសីទ​លើក
នេះរួមមានកិច្ចសហការជាមួយក្រុមសង្គមស៊ីវិលនិងផ្នែក​ផ្សព្វផ្សាយ​សង្គមសំដៅ
ទប់ស្កាត់មុខសញ្ញាភេរវជនឃោសនាក៏ដូចជាទាក់ទាញ​ការ​ចូលរួមរបស់នារីនិង
គ្រួសារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ