សន្និសីទត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ១


សន្និសីទត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ១  - ảnh 1
សន្និសីទត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមលើកទី ១ (Image: dantri.vn)

(VOVworld) – ក្នុងរយៈពេលថ្ងៃទី ១៦ និងទី​១៧ កក្កដា នៅរាជធានី ភ្នំ ពេញ
របស់​កម្ពុជា សន្និសីទត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម  (CLV)
លើកទី ១ បាន ប្រព្រឹត្តទៅ។ បញ្ចប់សន្និសីទនេះ ប្រធានគណៈប្រតិភូរដ្ឋសភា
នៃប្រទេសទាំង ៣ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារួមដែល
មានចំនួន ៩ ចំណុច។ ក្នុងនោះ លើកកំពស់សារៈសំខាន់នៃតំបន់ត្រីកោណ
អភិវឌ្ឍន៍ខាងសន្តិភាពសន្តិសុខព្រមទាំងសង្កត់ធ្ងន់ទៅលើការចែករំលែក
ព័ត៌មានបទពិសោធន៍និងកិច្ចសហប្រតិបត្តិ ត្រីភាគី។អនុស្សារណៈយោគយល់
គ្នាក៏បានសង្កត់ធ្ងន់ទៅលើតួនាទីនិងការទទួលខុស ត្រូវរបស់ប្រទេសទាំង ៣ ក្នុងការបង្ការប្រឆាំងនឹងការជញដូរមនុស្សនិងគ្រឿងញៀន ឆ្លងកាត់ព្រំដែន
ក៏ដូចជា កិច្ចសហប្រតិបត្តិការទ្វេភាគីពហុភាគីសំដៅបង្កលក្ខណៈងាយស្រួល
សំរាប់ដំណើរទៅមកនិងពាណិជ្ជកម្មនៅតំបន់ខ្សែព្រំដែនផងដែរ។ ក្រៅពីនោះ
ប្រទេសទាំង ៣ បានឯកភាពរក្សាកិច្ចសហប្រតិបត្តិការជាមួយបណ្ដា។
សន្និសីទប្តូរវែន CLV លើកទី ២ នឹងត្រូវបានរៀបចំឡើងនៅប្រទេស ឡាវ
នាឆ្នាំ ២០១៥ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ