សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ APEC ប្រារព្វឡើងនៅប៉េកាំង

សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ APEC ប្រារព្វឡើងនៅប៉េកាំង - ảnh 1
ទិដ្ដភាពនៃពិធីបើកសន្និសីទកំពូល APEC ឆ្នាំ២០១៤


(VOVworld) - នាថ្ងៃទី៥ វិច្ឆិកា សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ (SOM)នៃ វេទិការសហ
ប្រតិបតិ្តការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបើកជាផ្លូវការនៅរដ្ឋធានី
ប៉េកាំងនៃប្រទេសចិន ចាប់ផ្ដើមសប្ដាហ៍សន្និសីទកំពូល APEC ចាប់ពីថ្ងៃទី៥ដល់ទី
១១ វិច្ឆិកា។សន្និសីទ SOM លើកនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ ក្រោមអធិ
បតីភាពរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Li Baodong ប្រធានសន្និសីទ
SOMឆ្នាំ២០១៤។សន្និសីទ គឺសំដៅត្រៀមរៀបចំឲ្យបណ្ដាព្រឹត្តិការណ៍នៃ APECនា
ពេលខាងមុខនេះ។តាមគម្រោង ប្រធានរដ្ឋចិនលោក Xi Jinpingនឹងធ្វើអធិបតីនៅ
សន្និសីទបណ្ដាថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី២២ (AELM)ដោយមានការចូល
រួមរបស់ប្រធានាធិបតីអាមេរិកលោក Barack Obama ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ