សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់កសិរុក្ខកម្មអាស៊ាន

(VOVWORLD) -ដើម្បីត្រៀមរៀបចំឲ្យសន្និសីទថ្នាក់រដ្ឋមន្ត្រីជាន់ខ្ពស់កសិរុក្ខកម្មអាស៊ាន  (AMAF) លើកទី ៤០ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធនានា នាព្រឹកថ្ងៃទី ៨ ខែតុលា នៅទីក្រុងហាណូយ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានបើកសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់កកសិរុក្ខកម្មអាស៊ាន។
សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់កសិរុក្ខកម្មអាស៊ាន - ảnh 1 ទិដ្ឋភាពនៃសន្និសីទ

អញ្ជើញថ្លែងមតិបើកសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមលោក Nguyen Xuan Cuong បានវាយតម្លៃថា ក្នុងបរិបទថ្មី កសិកម្មនៅតែដើរតួនាទីជាសរសរទ្រូងក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ហើយបានរួមចំណែកក្នុងការអនុវត្តន៍រាល់គោលដៅរបស់សហគមន៍ប្រកបដោយជោគជ័យដូចជា ការបង្កើតតំបន់សេដ្ឋកិច្ច ដែលមានកម្លាំងប្រកួតប្រជែងខ្ពស់ អភិវឌ្ឍន៍សេដ្ឋកិច្ចដោយព្រមៗគ្នា ប្រសិទ្ធភាព និងធ្វើសមាហរណកម្មយ៉ាងពេញលេញទៅក្នុងខឿនសេដ្ឋកិច្ចសកល។ លោក Nguyen Xuan Cuong បានវាយតម្លៃខ្ពស់ថា ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះ និងជាប្រធានសន្និសីទថ្នាក់រដ្ឋមន្ត្រីកសិរុក្ខកម្មអាស៊ានដំណាក់កាល ២០១៨ - ២០១៩ នោះ វៀតណាមសន្យារួមសហការគ្នាយ៉ាងជិតស្និទ្ធិជាមួយបណ្ដាប្រទេសជាសមាជិក និងលេខាធិការដ្ឋានអាស៊ានក្នុងដំណើរការអនុវត្តន៍រាល់សកម្មភាពសហប្រតិបត្តិការ សំដៅលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់អាស៊ាន ជំរុញកំណើន និងអភិវឌ្ឍន៍កសិកម្មដោយចីរភាព។

"ដើម្បីដោះស្រាយរាល់ការសាកល្បង យើងគប្បីមានកិច្ចសហប្រតិបត្តិការក្នុងតំបន់យ៉ាងជិតស្និទ្ធិថែមទៀត ។ ប្រការនេះបានសំណូមពរឲ្យប្រទេសជាសមាជិកនានា ក៏ដូចជាសមាគមទាំងមូល ត្រូវមានកាប្តេជ្ញាចិត្តខ្ពស់ និងការវិនយោគសមស្របសម្រាប់ការអភិវឌ្ឍកសិកម្មអាស៊ាន ហើយដាក់ចេញដំណោះស្រាយ និងការបោះជំហានទៅមុខឲ្យសមស្រប ដើម្បីប្រែគោលដៅនានាទៅជាការពិតជាក់ស្ដែង និងការសាកល្បងទៅជាឱកាស"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ