សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០

សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០ - ảnh 1
សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០បានបើកជាផ្លូវការ


(VOVworld)-ក្រោមប្រធានបទ “បង្កើនកិច្ចសហប្រតិបត្តិការការពារជាតិដើម្បី សហគមន៍អាស៊ានស្វាហាបមួយ” សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើក
ទី១០ (ADMM-10) បានប្រារព្ធជាផ្លូវការនាព្រឹកថ្ងៃទី២៥ឧសភានៅទីក្រុងវៀនច័ន្ទ
ប្រទេសឡាវ។​គណៈប្រតិភូវៀតណាមចូលរួម​ក្នុងសន្និសីទនេះដឹកនាំដោយនាយ
ឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។

        ថ្លែងមតិបើកសន្និសីទ ឧត្តមសេនីយ៍ឯក  Chanxamone Channhalath រដ្ឋ មន្ត្រីក្រសួងការពារជាតិឡាវនិងជាប្រធាន ADMM-10 បានឲ្យដឹងថា សន្និសីទ លើកនេះបានប្រព្រឹត្តទៅបន្ទាប់ពីប្រទេសអាស៊ានទាំងអស់បានចុះហត្ថលេខាលើ
សេចក្តីថ្លែងការណ៍ គូឡាឡាំពួស្តីពីការបង្កើតសហគមន៍អាស៊ាននិងសេចក្តីប្រ
កាស គូឡាឡាំពួអាស៊ានឆ្នាំ២០២៥ស្តីពីការរួមគ្នារឹងមាំបោះជំហានទៅមុខ។​លោក
Chanxamone Channhalath បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលស្ថានភាព តំបន់និង
ពិភពលោកមានបំរ៉ែបំរួលយ៉ាងស្មុគស្មាញដូច្នេះ  ADMM ត្រូវបង្កើន សមត្ថភាព
សាមគ្គី ឯកភាព ព្រមទាំងលើកកំពស់តួនាទីរបស់ ADMM ក្នុងការ ដោះស្រាយរាល់
បញ្ហាសាកល្បងប្រកបដោយប្រសិទ្ធិភាពនិងទាន់ពេលវេលាផងដែរ។

សន្និសីទថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១០ - ảnh 2
រដ្ឋមន្ត្រូីការពារជាតិអាស៊ានទាំង១០ថតរួបអនុស្សាវរីយ៍

       បញ្ចប់សន្និសីទ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសអាស៊ានទាំង១០បានចុះហត្ថ លេខាលើសេចក្តីថ្លែងការណ៍រួម។​សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់នូវការ រក្សារាល់កិច្ចសន្យាស្តីពីគោលដៅនិងគោលការណ៍នៃធម្មនុញ្ញអាស៊ាន សំដៅ បម្រើផលប្រយោជន៍របស់ប្រជាជននៃបណ្តាប្រទេសជាសមាជិកអាស៊ាន។

        សេចក្តីថ្លែងការណ៍រួមក៏បានអះអាងជាថ្មីម្តងទៀតនូវសារៈសំខាន់ក្នុងការ
រក្សាសន្តិភាព​ ស្ថិរភាពក៏ដូចជារក្សាសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅ សមុទ្រខាងកើតតាមគោលការណ៍ដែលចែងក្នុងច្បាប់អន្តរជាតិ រួមមានសន្ធិសញ្ញា ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។

        សេចក្តីថ្លែងការណ៍នេះក៏បានគាំទ្រនូវលទ្ធផលសំខាន់នៃសន្និសីទ ADMM លើកទី១០ដែលប្រព្រឹត្តទៅនៅក្រុងវៀងច័ន្ទនេះ នឹងគាំទ្រការដែលប្រទេស ហ្វីលីពីនទទួលដំណែងជាប្រធានអាស៊ាន ប្រធាន ADMM លើកទី១១​និង ADMM+លើកទី៤នាឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ