សន្និសីទថ្នាក់រដ្ឋមន្រ្តី G7 ទទួលបានការឯកភាពសំខាន់ៗជាច្រើនស្ដីពីការផ្លាស់ប្ដូរថ្មីខាងច្ចេកវិទ្យា និង

(VOVWORLD) -នាល្ងាចថ្ងៃទី ២៨ មិនា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្ដីពីការងារធ្វើ និងការផ្លាស់ប្ដូរថ្មីរបស់ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ទាំង ៧ (G7) បានបិទបញ្ចប់ជាផ្លូវការ ក្រោយរយៈពេល ២ ថ្ងៃពិភាក្សា នៅទីក្រុងម៉ុងត្រេអាល់របស់កាណាដា។
សន្និសីទថ្នាក់រដ្ឋមន្រ្តី G7 ទទួលបានការឯកភាពសំខាន់ៗជាច្រើនស្ដីពីការផ្លាស់ប្ដូរថ្មីខាងច្ចេកវិទ្យា និង - ảnh 1 សន្និសីទថ្នាក់រដ្ឋមន្រ្តី G7

កិច្ចប្រជុំនេះបានផ្ដោតសំខាន់លើតួនាទីក្នុងការច្នៃប្រឌិត និងការផ្លាស់ប្ដូរបច្ចេកវិទ្យាចំពោះទីផ្សារការងារធ្វើ ជំនាញវិជ្ជាជីវៈរបស់ពលករ និងការអភិវឌ្ឍសេដ្ឋកិច្ចនាពេលអនាគត។ អង្គប្រជុំបានឯកភាពដោយចាត់ទុកថា៖ ការបង្កើតឡើងឧស្សាកម្មថ្មី ជាពិសេសគឺ បញ្ញាឆ្លាត (AI) នឹងការផ្លាស់ប្ដូរចរិតលក្ខណៈនៃការងារធ្វើ និងបង្កើតឡើងឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះទីផ្សារពលករ និន្នាការវិនិយោគ ក៏ដូចជាការអភិវឌ្ឍខាងសេដ្ឋកិច្ចនាអនាគត។ នេះគឺជាសន្និសីទថ្នាក់រដ្ឋមន្រ្តី G7 ជាលើកដំបូងក្នុងឆ្នាំនេះ ដោយកាណាដាជាប្រទេសប្រធាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ