សន្និសីទទូទាំងប្រទេសអំពីកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ

(VOVWORLD) -នាព្រឹកថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេសអំពីកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងជាប្រធានគណកម្មាធិការបញ្ជាណែនាំមជ្ឈឹមទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបានអញ្ជើញធ្វើជាអធិបតីសន្និសីទនេះ។
សន្និសីទទូទាំងប្រទេសអំពីកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ - ảnh 1ទិដ្ឋភាពសន្និសីទទូទាំងប្រទេសអំពីកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ 

អញ្ជើញថ្លែងមតិបើកសន្និសីទនេះ លោក Nguyen Phu Trong បានឲ្យដឹងថា៖ សន្និសីទូទាំងប្រទេសអំពីកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយលើកនេះគឺមានអត្ថន័យសំខាន់ៗ ពោលគឺសន្និសីទនេះមិនត្រឹមតែ ពិនិត្យមើលឡើងវិញនូវភារកិច្ចក្រោយពីមហាសន្និបាតបក្សលើកទី 12 និង ពិភាក្សាអំពីទិសដៅនិងភារកិច្ចនាពេលខាងមុខប៉ុណ្ណោះទេ ថែមទាំងក្រឡែកមើលឡើងវិញក្រោយរយៈពេល ៥ ឆ្នាំបង្កើតគណកម្មាធិការមជ្ឈឹមទទួលបន្ទុកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយទៀតផង។ លោក Nguyen Phu Trong បានសង្ដត់ធ្ងន់ថា៖

“សន្និសីទនេះពិតជាមានអត្ថន័យសំខាន់ៗណាស់ ដូច្នេះហើយ សមាជិក ការិយាល័យនយោបាយ គណលេខាធិការដ្ឋានត្រូវចូលរួមទាំងអស់។ សាធារណៈមតិក៏យកចិត្តទុកដាក់ដល់សន្និសីទនេះដែរ។ ក្រោយពីបានផ្ទៀងស្ដាប់របាយការណ៍អំពីកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនាពេលកន្លងទៅ អង្គប្រជុំនឹងពិភាក្សាគ្នា ។ ក្រសួង និងស្ថាប័នស្ទើរតែទាំងអស់បានត្រៀមរៀបចំពិភាក្សាដើម្បីទទួលឲ្យបានប្រសិទ្ធភាពផងដែរ”។

យោងតាមរបាយការណ៍អំពីលទ្ធផលក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាំងពីដើមអាណត្តិនៃមហាសន្និបាតបក្ស រហូតមកដល់ពេលនេះបានឲ្យដឹងថា៖ បន្ទាប់ពីរយៈពេល ៤ ឆ្នាំ អនុវត្តន៍សេចក្តីសន្និដ្ឋានរបស់ លោកអគ្គលេខាបក្សនោះកិច្ចការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ទទួលបានលទ្ធផលជាក់ស្ដែងជាច្រើន។អំពើពុករលួយត្រូវបានទប់ស្កាត់ជាបណ្ដើរៗ ពង្រឹងជំនឿទុកចិត្ត និងបង្កើនវិន័យចំពោះកម្មាភិបាល បក្ខជន ហើយរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៃប្រទេសជាតិ។ នាថ្ងៃដដែល លោក Nguyen Phu Trong បានអញ្ជើញថ្លែងសេចក្ដីសន្និដ្ឋានសន្និសីទនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ