សន្និសិទ្ធគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលើកទី៤បានបិទនៅទីក្រុងហូជីមិញ

ក្រោយរយៈពេល២ថ្ងៃធ្វើការ នាថ្ងៃទី១២ មករា សន្និសិទ្ធគណៈកម្មាធិការ
មជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលើកទី៤ នីតិកាលទី៧បានបិទនៅទី
ក្រុងហូជីមិញ។ សន្និសិទ្ធបានឯកភាពអំពីការជំនួស បំពេញបន្ថែម
កម្មាភិបាល ជាមួយសមាជិក គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមនីតិកាលទី៧ចំនួន៣៥៦នាក់និងសមាជិកគណៈប្រធានចំនួន
៥៧នាក់។ សន្និសិទ្ធបានអនុម័ត្តលើសេចក្តីសំរេចចិត្ត អំពាវនាវជនរួមជាតិ និងយុទ្ធជនទូទាំងប្រទេសជនរួមជាតិវៀតណាមនៅឯបរទេសពង្រីកស្មារតី
ស្នេហាជាតិ ប្រពៃណីសាមគ្គីភាព ខំប្រឹងប្រែងរួមជាមួយបក្សរដ្ធនិង រណសិរ្ស មាតុភូមិវៀតណាមជំរុញចលនាប្រឡងប្រណាំងស្នេហាជាតិអភិវឌ្ឈន៍សេដ្ធកិច្ច
សង្គម ពង្រឹងការពារជាតិសន្តិសុខ រក្សាស្ថិរភាពនយោបាយនិងសណ្តាប់ធ្នាប់
សង្គម អនុវត្តដ៏ជោគជ័យរាល់គោលដៅភារកិច្ចផែនការសេដ្ធកិច្ចសង្គមឆ្នាំ
២០១២។ ថ្លែងមតិបិទសន្និសិទ្ធ លោកHuynh Dam ប្រធានគណៈកម្មាធិការ
មជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលើកទី៤នីតិកាលទី៧បានលើកច្បាស់ថា៖                         “ឆ្នាំ២០១២ រណៈសិរ្សគ្រប់ជាន់ថ្នាក់បានពង្រីកលិទ្ធផលដែលទទួលបាន លើក កំពស់ប្រសិទ្ធភាពតួនាទីរបស់ រណសិរ្សមាតុភូមិវៀតណាមជាមូលដ្ធានរបស់
រដ្ធអំណាចប្រជាជន ចលនាប្រជាជនកសាងបក្សនិតិរដ្ធសង្គមនិយមភ្លឺថ្លារឹងមាំ។ ជាពិសេសរៀបចំអនុវត្តប្រកបដោយមានប្រសិទ្ធភាពសេចក្តីសំរេចចិត្តនៃ
សនិ្នបាតលើកទី៤នៃគណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹមបក្សនីតិកាលទី១១៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ