សន្និសីទបូកសរុបការងារធ្វើអាជីវកម្មរដូវនេសាទត្រីឆ្នាំ ២០១៤

សន្និសីទបូកសរុបការងារធ្វើអាជីវកម្មរដូវនេសាទត្រីឆ្នាំ ២០១៤ - ảnh 1
សន្និសីទបូកសរុបការងារធ្វើអាជីវកម្មរដូវនេសាទត្រីឆ្នាំ ២០១៤ (Image: Vietnam+)

(VOVworld) – ក្នុងក្របខ័ណ្ឌសកម្មភាពនៃ Festival ជលផលវៀតណាម ឆ្នាំ ២០១៤
 នារសៀលថ្ងៃទី ៣០ មិនា សន្និសីទបូកសរុបការងារធ្វើអាជីវកម្មរដូវ នេសាទត្រីពី
ខែ កញ្ញា ឆ្នាំ ២០១៣ ដល់ខែ មិនា ឆ្នាំ ២០១៤ និងផែនការអនុវត្ត រដូវនេសាទត្រីពីខែ
មេសា ដល់ខែ តុលា ឆ្នាំ ២០១៤ ត្រូវបានរៀបចំឡើងនៅ ទីក្រុង Tuy Hoa ខេត្ត Phu
 Yen ភាគខាងត្បូងវៀតណាម។ រដូវត្រីចាប់ពីខែ កញ្ញា ឆ្នាំ ២០១៣ ដល់ខែ មិនា ឆ្នាំ
២០១៤ ទទួលបានទិន្នផលប្រមាណ ១ លាន ៣ សែនតោន កើនឡើង ៨% បើប្រៀប
នឹងផែនការដែលបានដាក់ចេញ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនវៀតណាមបទរួម
ជាមួយបណ្ដា្កក្រសួងផ្នែកពាក់ព័ន្ធនានាបានមានផែនការដាក់ជូននាយករដ្ឋមន្ត្រី
រដ្ឋាភិបាលធ្វើសារចរគោលនយោបាយជួយឧបត្ថម្ភអ្នកនេសាទ។ អនុរដ្ឋមន្ត្រី
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Vu Van Tam បានឲ្យដឹងថា៖

“គោលនយោបាយអំពីឥណទានមានជំហានលេចផ្លោះសំរាប់អ្នកនាសាទ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទរួមជាមួយធនាគារជាតិបានពិគ្រោះយោ
បល់អំពីការអនុវត្តគោលនយោបាយឥណទានវិនិយោគចូលក្នុងនាវានេសាទ
ត្រីទំនើបនិងគោលនយោបាយកម្ចីឥណទានក្នុងរយៈពេលខ្លីដើម្បីជួយ
ឧបត្ថម្ភអ្នកនេសាទ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ