សន្និសីទបូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញ១៩៩២

សន្និសីទបូកសរុបការអនុវត្តរដ្ឋធម្មនុញ្ញ១៩៩២	 - ảnh 1
គណៈកម្មការបញ្ជាណែនំាការអនុវត្តរដ្ឋធម្មនុញ្ញ១៩៩២
(Foto: mọ.gov.vn)

(VOV world)នាថ្ងៃទី ៣១មករា រដ្ឋាភិបាលបានរៀបចំសន្និសិទស្តីអំពីការងារបូកសរុបការ អនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២នៅទីក្រុងហូជីមិញ។ សន្និសិទប្រមូលផ្តុំរាល់ អត្ថបទ អត្ថាធិប្បាយ វិភាគអំពីរយៈពេលជិត២០ឆ្នំា អនុវត្តរដ្ឋធម្មនុញ្ញ១៩៩២ ក៏ដូចជាដំណាក់កាល អភិវឌ្ឍន៌ សុក្រិដ្ឋប្រព័ន្ធច្បាប់ក្នុងរយៈពេលកន្លងទៅ។ នេះក៏ជាមូលដ្ឋានសំខាន់ ដើម្បីជួយរដ្ឋាភិបាលមានសំណើអំពីទ្រឹស្តី និងការពិតជាក់ស្តែងសម្រាប់ធ្វើ វិសោធនកម្ម និងបំពេញបន្ថែម រដ្ឋធម្មនុញ្ញនាពេលខាង

មុខ។ បណ្តាអ្នក ជំនាញការនៃគណៈកម្មការនិពន្ធ វិសោធនកម្ម និងបំពេញបន្ថែម រដ្ឋធម្មនុញ្ញ ១៩៩២ កំពុងសុក្រិដ្ឋរាល់របាយការណ៌ និងសំណើ អំពីរដ្ឋ ធម្មនុញ្ញវិសោធនកម្ម ដើម្បីជូនដល់ គណៈកម្មាធិការពង្រាងវិសោធនកម្ម និងបំពេញ បន្ថែមរដ្ឋធម្មនុញ្ញឆ្នំា ១៩៩២។ បណ្តាការវិភាគ និងសំណើរបស់មជ្ឈដ្ឋាន អ្នកជំនាញការ នឹងជាមូលដ្ឋាន ដើម្បីគណៈកម្មាធិការពង្រាងរាយការជូនការិយា ល័យនយោបាយ និងបន្ទាប់មក ការិយាល័យនយោបាយនឹងរាយការណ៌ជូន សន្និបាតមជ្ឈឹមខាងមុខ សំដៅសម្រេចរាល់ខ្លឹមសា និងទិសដៅធំៗ ឲ្យការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នំា១៩៩២នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ