សន្និសីទបូកសរុបលើកដំបូងច្បាប់ សហករណ៍ឆ្នាំ ២០១២ នៅតំបន់ Bac Bo

(VOVWORLD) - នាល្ងាចថ្ងៃទី ១៧ មិថុនា នៅខេត្ត Ha Nam ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជាអធិបតីសន្និសីទបូកសរុបលើកដំបូង
សន្និសីទបូកសរុបលើកដំបូងច្បាប់ សហករណ៍ឆ្នាំ ២០១២ នៅតំបន់ Bac Bo - ảnh 1 សន្និសីទបូកសរុបលើកដំបូងច្បាប់ សហករណ៍ឆ្នាំ ២០១២ នៅតំបន់ Bac Bo

      នាល្ងាចថ្ងៃទី ១៧ មិថុនា នៅខេត្ត Ha Nam ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជាអធិបតីសន្និសីទបូកសរុបលើកដំបូង ស្ដីពីច្បាប់សហករណ៍ឆ្នាំ ២០១២ តំបន់វាលសណ្ដរទន្លេក្រហម និង តំបន់ប៉ែកខាងជើងភូមិភាគកណ្ដាលវៀតណាម។ នៅទីនេះ ឧបនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា តាមរយៈការអនុវត្តច្បាប់សហករណ៍ ២០១២ បានលេចចេញរូបសណ្ដានសហករណ៍ប្រកបដោយប្រសិទ្ធភាពជាច្រើន។ លោកបានស្នើឲ្យបន្តជំរុញយ៉ាងខ្លាំងថែមទៀតនូវការឃោសនាស្ដីពីខ្លឹមសារ ទស្សនៈ និងការកំណត់ក្នុងច្បាប់ដល់កម្មាភិបាល រដ្ឋអំណាច និងប្រជាជន។ គោលដៅចុងក្រោយគឺត្រូវលើកកំពស់ប្រាក់ចំណូលរបស់កសិករ និងសមាជិកសហករណ៍របៀបថ្មី ហើយបង្កើតឡើងរូបភាពតភ្ជាប់រវាងសហករណ៍ និងសហគ្រាសធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងខឿនសេដ្ឋកិច្ចទីផ្សារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ