សន្និសីទបូកសរុបវគ្គកំពូលវាយប្រហារបង្រាប់បទល្មើសជួញដូរមនុស្សវៀតណាម-ឡាវ-កម្ពុជា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ មិនា នៅ Pakse ខេត្ត Champasak ភាគខាងត្បូងឡាវ បានប្រព្រឹត្តទៅសន្និសីទបូកសរុបវគ្គកំពូលវាយប្រហារបង្ក្រាប
បទល្មើសជួញដូរមុសស្សវៀតណាម-ឡាវ-កម្ពុជា។ 
សន្និសីទបូកសរុបវគ្គកំពូលវាយប្រហារបង្រាប់បទល្មើសជួញដូរមនុស្សវៀតណាម-ឡាវ-កម្ពុជា - ảnh 1 សន្និសីទបូកសរុបវគ្គកំពូលវាយប្រហារបង្រាប់បទល្មើសជួញដូរមនុស្សវៀតណាម-ឡាវ-កម្ពុជា

(VOVworld) – នាព្រឹកថ្ងៃទី ១៤ មិនា នៅ Pakse ខេត្ត Champasak ភាគខាងត្បូងឡាវ បានប្រព្រឹត្តទៅសន្និសីទបូកសរុបវគ្គកំពូលវាយប្រហារបង្ក្រាបបទល្មើសជួញដូរមុសស្សវៀតណាម-ឡាវ-កម្ពុជា។ គណៈប្រតិភូ វៀតណាមដឹកនាំដោយអគ្គនាយករងនាយកដ្ឋានប៉ូលីស្តក្រសួងនគរបាលវៀតណាម ឧត្តមសេរីទោ Tran Trong Luong បានចូលរួមសន្និសីទនេះ។ នៅសន្និសីទ ភាគីនានាបានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃវគ្គវាយប្រហារបង្ក្រាបបទល្មើសជួញដូរមនុស្សឆ្នាំ ២០១៧ រួមចំណែករាំងស្កាត់និងកាត់បន្ថយការបង្កើននៃប្រភេទបទល្មើសនេះ។ ដោយមានលទ្ធផលវិជ្ជមានក្នុងឆ្នាំ ២០១៧ អង្គសន្និសីទបានឯកភាពបន្តអនុវត្តយុទ្ធនាការវាយប្រហារនិងបង្រ្កាបបទល្មើសឆ្លងដែនរវាងឡាវ-កម្ពុជា-វៀតណាមឆ្នាំ ២០១៨ ក្នុងនោះ បង្កើនការងារផ្សព្វផ្សាយចំណេះដឹងនិងព័ត៌មានសំរាប់ប្រជាជននៃប្រទេសទាំងបីអំពីផលវិបាកការរងឥទ្ធិពលឧបាយកលរបស់ជនល្មើសជួញដូរវិធានការបង្ការប្រឆាំងនិងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នទាក់ទិននានា។ ក្រៅពីនោះ ភាគីនានាបាន ឯកភាពថា៖ នគរបាលបណ្ដាខេត្តស្រុកដែលមានខ្សែព្រំដែនរួមរវាងកម្ពុជាឡាវនិងវៀតណាមរៀបចំសន្និសីទផ្លាស់ប្តូរសហប្រតិបត្តិការដោយឈរលើការព្រមទទួលនៃភាគីទាំងពីរឬទាំងបីដើម្បីស្វែងរកដំណោះស្រាយបញ្ហាជួញដូរមនុស្សខុសច្បាប់។ សន្និសីទបូកសរុបឆ្នាំ ២០១៨ នឹងត្រូវបានរៀបចំឡើងនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ