សន្និសីទបណ្ដាអង្គការមិត្តភាពប្រជាជនអាស៊ាន–ចិនលើកទី ៧ បានបិទ

សន្និសីទបណ្ដាអង្គការមិត្តភាពប្រជាជនអាស៊ាន–ចិនលើកទី ៧ ដោយ ប្រធានបទ
“សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍” បានបិទនាយប់ ថ្ងៃទី ១៧ សីហា នៅទីក្រុងហាណូយ។ ថ្លែងមតិក្នុងពិធីបិទ ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាព
វៀតណាម លោក Vu Xuan Hong បានសង្កត់ធ្ងន់ថា៖
“ឆ្លងកាត់រយៈពេល ៤៥ ឆ្នាំបង្កើតនិងអភិវឌ្ឍន៍ អាស៊ានបានក្លាយទៅជាអង្គការ សហប្រតិបត្តិការលើគ្រប់វិស័យក្នុងតំបន់ អង្គការនយោបាយសេដ្ឋកិច្ចសកម្មមួយ ដែលមានតួនាទីសំខាន់ក្នុងតំបន់អាស៊ីអាគ្នេយ៍និងអាស៊ីប៉ាស៊ីហ្វិក។អាស៊ានកំពុង អនុវត្តដំណើរកសាងសហគមន៏អាស៊ាននាឆ្នាំ ២០១៥។ ឆ្នាំ ២០១៥ នឹងប្រព្រឹត្តទៅ
សន្និសីទបណ្ដាអង្គការមិត្តភាពប្រជាជនអាស៊ាន–ចិនលើកទី ១០។ ឆ្ពោះទៅព្រឹត្តិការ
នេះ យើងខ្ញុំអំពាវនាវបណ្ដាអង្គការជំរុញការផ្តើមគំនិតថ្មី មានសកម្មភាពពហុភាគីសម្បូ
បែបថែមទៀត ដើម្បីទំនាក់ទំនងប្រជាជននៃបណ្ដាប្រទេសអាស៊ាននិងចិនអភិវឌ្ឍន៍
ឲ្យខ្លាំងក្លាថែមទៀត។”
តាងនាមសមាគមចិន–អាស៊ាន ប្រធានគណៈប្រតិភូប្រជាជនចិន–អាស៊ាន លោកស្រី
Gu Xiu Lian បានសង្កត់ធ្ងន់ថា៖ យុន្តការសហប្រតិបត្តិការចិន–អាស៊ាន “10+1” កាន់តែ
សុក្រឹត។ បញ្ឃប់សន្និសីទ បណ្ដាប្រធានគណៈប្រតិភូបានចុះហេត្ថលេខា ឯកសារ “កម្មវិធីសហប្រតិបត្តិការឆ្នាំ ២០១២ – ២០១៣ រវាងបណ្ដាអង្គការមិត្តភាព ប្រជាជន
អាស៊ាន–ចិន” និងសមេ្រចថា៖ ហ្វីលីពីនគឺជាម្ចាស់ផ្ទះដែលទទួលរៀបចំសន្និសីទ
លើកទី ៨៕

សន្និសីទបណ្ដាអង្គការមិត្តភាពប្រជាជនអាស៊ាន–ចិនលើកទី ៧ បានបិទ - ảnh 1
ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាព វៀតណាម លោក Vu Xuan Hong (Image: dangcongsan.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ