សន្និសីទប្រធានរណសិរ្សមាតុភូមិវៀតណាម-ឡាវ-កម្ពុជានឹងបានរៀបចំឡើងនាខែមិថុនានៅទីក្រុងហាណូយ

(VOVWORLD) -“រណសិរ្សមាតុភូមិវៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការបង្កើនទំនាក់ ទំនងសហប្រតិបត្តិការជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុ ប្រទេសកម្ពុជានិងរណ សិរ្សឡាវកសាងប្រទេស។ទំនាក់ទំនងរវាងអង្គការរណសិរ្សទាំងបី រវាងបណ្តាអង្គ ការមហាជនរបស់ប្រទេសទាំងបីនាប៉ុន្មានឆ្នាំកន្លងទៅកាន់តែបានពង្រឹងនិងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ”។
សន្និសីទប្រធានរណសិរ្សមាតុភូមិវៀតណាម-ឡាវ-កម្ពុជានឹងបានរៀបចំឡើងនាខែមិថុនានៅទីក្រុងហាណូយ - ảnh 1លោកTran Thanh Man ថតរូបជាមួយតំណាងចូលរួមកិច្ចប្រជុំ (រូបថតៈdaidoanket.vn ) 

នេះជាការអះអាងរបស់លោក Tran Thanh Man អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នៅក្នុង កិច្ចប្រជុំបំរុងស្តីពីការរៀបចំសន្និសីទលើកទី៣ ថ្នាក់ប្រធានរណសិរ្សប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ឧសភានៅទីក្រុងហាណូយ។នៅ ក្នុងកិច្ចប្រជុំនេះ លោក Tran Thanh Man បានជូនដំណឹងត្រួសៗ អំពីស្ថានភាព សេដ្ឋកិច្ច សង្គមរបស់វៀតណាមក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៧។នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងបីបានផ្តល់មតិទៅលើសេចក្តីព្រាងស្តីពីផែនការរៀបចំសន្និសីទប្រធាន រណសិរ្សប្រទេសទាំងបីនិងសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នាស្តីពីកម្មវិធីសហ ប្រតិបត្តិការរវាងរណសិរ្សប្រទេសទាំងបី។ មតិទាំងអស់បានឯកភាពថា សន្និសីទ រណសិរ្សវៀតណាម-ឡាវនិងកម្ពុជាជាព្រឹត្តិការណ៍នយោបាយសំខាន់ពិសេស ជា និមិត្តរូបឲ្យការស្រុះចិត្តគំនិតនិងសកម្មភាពរបស់រណសិរ្សនៃប្រទេសទាំងបី សំដៅ ឆ្ពោះទៅគោលដៅរួមគ្នាកសាងនិងពូនជ្រុំចំណងមិត្តភាពនិងប្រពៃណីរវាងប្រទេស ទាំងបី។

        តាមគំរោង សន្និសីទប្រធានរណសិរ្សវៀតណាម-ឡាវ-កម្ពុជានឹងបានរៀបចំ ឡើងនាថ្ងៃទី២៥មិថុនាឆ្នាំ២០១៧នៅរដ្ឋធានីហាណូយប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ