សន្និសិទបរិស្ថានទឹកអាស៊ីអាគ្នេយ៍លើកទី១២៖ចែករំលែកបទពិសោធន៍គ្រប់គ្រងនិងបច្ចេកវិទ្យាចម្រោះទឹក

សន្និសិទបរិស្ថានទឹកអាស៊ីអាគ្នេយ៍លើកទី១២៖ចែករំលែកបទពិសោធន៍គ្រប់គ្រងនិងបច្ចេកវិទ្យាចម្រោះទឹក - ảnh 1
ការលិចទឹកជាបញ្ចាសំខាន់ត្រូវបានចែករំលែកក្នុងសន្និសីទ

(VOVworld- សន្និសិទបរិស្ថានទឹកអាស៊ីអាគ្នេយ៍លើកទី១២ឆ្នាំ២០១៦បានប្រព្រឹត្តទៅ
 នៅទីក្រុងហាណូយនាថ្ងៃទី២៩វិច្ឆិកា ដោយមានការចូលរួមរបស់អ្នកវិទ្យាសាស្ត្រ អ្នក
 គ្រប់គ្រង អ្នករៀបចំផែនការមេនិងអង្គការស្រាវជ្រាវមកពីគ្រប់ទិសទីលើពិភពលោក។
នេះជាវេទិកានិងជាបណ្តាញសំខាន់រវាងអ្នកស្រាវជ្រាវ អ្នកគ្រប់គ្រងនិងអ្នកជំនាញការ
ក្នុងតំបន់ សំដៅចែករំលែកព័ត៌មាននិងរៀនសូត្រពីគ្នាទៅវិញទៅមកនូវបទពិសោធន៍​
ក្នុងការគ្រប់គ្រងវិស័យបរិស្ថានទឹក។​នៅទីនេះ តំណាងចូលរួមបានផ្តោតលើបញ្ហា
សំខាន់ៗមួយចំនួនក្នុងនោះមានបរិស្ថានទឹកឆ្នេរសមុទ្រ ទឹកជំនន់ដែលជះឥទ្ធិពលទៅ
 លើសុខភាព សំដៅបង្ការនិងកាត់បន្ថយឥទ្ធិពលរបស់ផ្នែកឧស្សាហកម្មមួយចំនួន
 បច្ចេកវិទ្យាចម្រោះបិរស្ថានទឹកផងដែរ។

        សាស្ត្រាចារ្យរង បណ្ឌិត Tran Thi Viet Nga នៅមហាវិទ្យាល័យសំណងបានឲ្យ
ដឹងថា តាមរយៈការរៀបចំវេទិកាដ៏សំខាន់នេះ ចំនួនអ្នកវិទ្យាសាស្ត្រវៀតណាមចូលរួម
ក្នុងសន្និសីទនេះកាន់តែកើនឡើង ប្រការនេះសរឲ្យឃើញថា អ្នកវិទ្យាសាស្តរជាតិបាន
 ក្តាប់ជាប់គុណភាពស្រាវជ្រាវថ្នាក់តំបន់ដោយតម្លៃស្រាវជ្រាវខ្ពស់។​សន្និសីទក៏ជា
ឱកាស សម្រាប់អ្នកវិទ្យាសាស្ត្រវៀតណាមចែករំលែក ផ្ទៀងស្តាប់រាល់ការស្រាវជ្រាវ
អំពីទឹក របស់សហការីក្នុងតំបន់និងលើពិភពលោកដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ