សន្និសិទព័តមាននិងឃោសនាអធិបតេយ្យភាពអំពីសមុទ្រកោះ

​​​​​​​​​​​​​​​                   

សន្និសិទព័តមាននិងឃោសនាអធិបតេយ្យភាពអំពីសមុទ្រកោះ - ảnh 1
កោះ Truong Sa(រូបថត​VNA)

Vovworld-ព្រឹកថ្ងៃទី២២សីហាគណះកម្មាធិការរណសិរ្យមាតុភូមិទីក្រុងហូជីមិញបាន
រៀបចំ សន្និសិទព័តមាននិងឃោសនាអធិបតេយ្យភាពអំពីសមុទ្រកោះនិងផ្សព្វផ្សាយ
ការផ្តួចផ្តើមគំនិត  គោលនយោបាយស្តីពីជនជាតិរបស់បក្ស រដ្ឋឆ្នាំ២០១៣។ចូលរួម
សន្និសិទនេះមានដំណាងជាង៤០០នាក់ជាជនគំរូមានកិត្យានុភាពក្នុងជនរួមជាតិជា
ជនជាតិភាគតិចមកពីខ័ណ្ឌនិងស្រុកចំនួន២៤នៅទីក្រុងហូជីមិញ។នៅទីនេះដំណង
ទាំងឡាយបានផ្ទៀងស្តាប់របាយការណ៍ស្តីពីសក្តានុភាព  ប្រៀបខ្លាំងនៃសមុទ្រ  កោះ
វៀតណាមក្នុងកិច្ចការកសាងការពារមាតុប្រទេស  សភាពការណ៍សន្តិសុខលើសមុទ្រ
ខាងកើត​ នាបច្ចុប្បន្ននេះ ការផ្តួចផ្តើមគំនិត  និងដំណោះស្រាយតស៊ូការពារមាតុប្រទេស
។ល។លោក Haji Ysa Umo ប្រធានគណះកម្មការគ្រប់គ្រងទីសក្ការះអ៊ីស្លាម Muwahidin ខ័ណ្ឌទី៩ទីក្រុងហូជីមិញចាត់ទុកថា៖“    នេះជាសន្និសិទ១ដ៍មានអត្ថន័យ។ក្នុងការ
ប្រតិបត្តិអ៊ីស្លាមសាសានជារៀងរាល់ថ្ងៃ  យើងខ្ញុំនឹងលៃទុកពេលវេលាពី៥ដល់១០នាទី
ដើម្បីឧទ្ទេសនាមជាមួយជនរួមជាតិខ្លួនអំពី អធិបតេយ្យភាពអំពីសមុទ្រកោះវៀតណាម
ក៍ដូចជាការផ្តួចផ្តើមគំនិតរបស់បក្សនិងរដ្ឋ។តាមនោះជនរួមជាតិយល់ច្បាស់នូវការទទួល
ខុសរបស់ខ្លួនក្នុង​ការប្រតិបត្តិតាមការផ្តួចផ្តើមគំនិតនិងការទទួលខុសត្រូវចំពោះសមុទ្រ
កោះជាតិ  ។   “
ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀត  ក៍ក្នុងព្រឹកថ្ងៃទី២២សីហាដដែល​ពិព័រណ៍ដាក់តាំងបង្ហាញ
ផនទីនិងឯកសារស្តីពីប្រជុំកោះ Hoang Sa និង Truong Saរបស់វៀតណាម-ភ័ស្តុតាងប្រវត្តិ
សាស្រ្តត្រូវបានបើកនៅទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ