សន្និសីទមន្ត្រីជាន់ខ្ពស់ អាស៊ាន+៣នឹងប្រព្រឹត្តទៅ នៅប៊្រុយណេ
(VOVworld) – ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៤៦ (AMM 46) និងបណ្ដាសន្និសីទទាក់ទិននានា ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Banda Seri Bengawan របស់ប៊្រុយណេ នាព្រឹកថ្ងៃទី ២៩ មិថុនា បណ្ដាមន្ត្រីជាន់ខ្ពស់របស់អាស៊ាននិងប្រទេស
ដៃគូរចំនួន ៣ គឺ ចិន កូរ៉េខាងត្បូងនិងជប៉ុន (អាស៊ាន+៣) បានពិភាក្សារបៀបវារៈដើម្បី
ដាក់ជូនសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ ដែលនឹងបើក នាថ្ងៃទី ៣០ មិថុនា។
ក្នុងសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន+៣លើកនេះ បណ្ដាតំណាងបានពិនិត្យមើលលទ្ធផល
នៃការអនុវត្តផែនការធ្វើសកម្មភាពអាស៊ាន+៣ ក្នុងរយៈពេល ៥ ដំបូងឆ្នាំ (២០០៧-២០១៧) និងរបាយាការណ៍របស់ក្រុមទស្សនៈវិស័យអាស៊ីបូព៌ារ (EVAG-II) ឡើងវិញដើម្បីនាំចេញ
រាល់ទិសដៅសហប្រតិបត្តិការរបស់សន្និសីទអាស៊ាន+៣ នាពេលខាងមុខ។ ក្រៅពីនោះ បណ្ដាមន្ត្រីនៃប្រទេសអាស៊ានក៏បានពិភាក្សាអំពីលទ្ធផលនៃរាល់គំរោងការណ៍សហ
ប្រតិបត្តិការផ្សេងៗក្នុងក្របខ័ណ្ឌសន្និសីទអាស៊ាន+៣ ជាពិសេសលើ វិស័យសេដ្ឋកិច្ច
ហិរញ្ញវត្ថុនិងរូបយវត្ថុ ផងដែរ។
នាបច្ចុប្បន្ន អាស៊ាន+៣ កំពុងជំរុញ “ការផ្តើមគំនិតទីផ្សារប័ណ្ណជាតិនៅអាស៊ី” សំដៅ
អនុវត្តគោលដៅប្រើប្រាស់ឲ្យបានល្អជាងប្រភពទុនដើម្បីវិនិយោគចូលក្នុងតំបន់។
ព្រមទាំង បន្តជំរុញយ៉ាងខ្លាំងពហុភាវូបនីយកម្មការផ្តើមគំនិត Chiang Mai (CMIM)
ទៀតផង។
ក្នុងសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ីបូព៌ារ (EAS) បណ្ដាប្រទេសវាយតំលៃថា៖ EAS គឺជាវេទិការពិភាក្សារាល់បញ្ហាយុទ្ធសាស្ត្រខាងនយោបាយ សន្តិសុខ ក៏ដូចជា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ តាមនោះ EAS នឹងក្លាយទៅជាកត្តាសំខាន់ ដើម្បីសន្តិភាពសន្តិសុខនិងអភិវឌ្ឍន៍ក្នុងតំបន់។ ការចូលរួមរបស់អាមេរិកនិងរុស្ស៊ី នឹងបង្កើនតួនាទីរបស់ EAS ដែលបង្កើតឡើងការយល់ព្រមក្នុងការដោះស្រាយ
បញ្ហាសកល៕
|
មជ្ឈមណ្ឌាលអន្តរជាតិនៅប៊្រុយណេ។ (Image: Vietnamplus) |