សន្និសីទរដ្ឋមន្ត្រីការបរទេស G៧៖ ជម្លោះ និងបញ្ញាសិប្បនិម្មិត

(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ (ថ្ងៃទី ៧-៨ ខែវិច្ឆិកា) សន្និសីទរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ (G៧) បានប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ក្រោមអធិបតីភាពរបស់ប្រទេសជប៉ុន - ប្រធានក្រុម G៧ ក្នុងឆ្នាំ ២០២៣។
សន្និសីទរដ្ឋមន្ត្រីការបរទេស G៧៖ ជម្លោះ និងបញ្ញាសិប្បនិម្មិត - ảnh 1រដ្ឋមន្ត្រីការបរទេស G7 បានជួបប្រជុំគ្នានៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ក្នុងខែមេសា ឆ្នាំ២០២៣។ រូបថត៖ AP

ក្នុងវគ្គពិភាក្សាសំខាន់ៗចំនួន៤ ប្រទេសម្ចាស់ផ្ទះជប៉ុនសង្ឃឹមថា នឹងគ្របដណ្តប់លើស្ថានភាពលេចធ្លោចំនួន៣ គឺស្ថានភាពនៅមជ្ឈិមបូព៌ា ស្ថានភាពនៅអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ខ្លឹមសារសំខាន់បំផុតគឺការពិភាក្សាអំពីវិធានការទប់ស្កាត់ជម្លោះអ៊ីស្រាអែល-ហាម៉ាស និងធានាបរិយាកាសអំណោយផលសម្រាប់សកម្មភាពមនុស្សធម៌។ ចំពោះប្រទេសម្ចាស់ផ្ទះជប៉ុន មុនពេលសន្និសីទបានប្រព្រឹត្តទៅ រដ្ឋមន្ត្រីការបរទេសលោក Kamikawa បានទៅដល់មជ្ឈិមបូព៌ា ដោយបញ្ជាក់ពីការព្រួយបារម្ភអំពីហានិភ័យមនុស្សធម៌នៅតំបន់ហ្គាហ្សា ដោយសន្យានឹងបង្កើនជំនួយមនុស្សធម៌ប្រហែល ៦៥ លានដុល្លារអាមេរិកសម្រាប់តំបន់នេះ។

នៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេស G៧លើកនេះ រដ្ឋមន្ត្រីការបរទេសក៏បានពិភាក្សាជាពិសេសបន្ថែមទៀតអំពីការអនុវត្ត AI ក្នុងក្របខ័ណ្ឌច្បាប់ និងផ្អែកលើការឯកភាពរបស់វិស័យសេដ្ឋកិច្ចឯកជន ឬអង្គភាពអាជីវកម្ម ក៏ដូចជាហានិភ័យផ្ទាល់របស់ AI និងវិធានការឆ្លើយតប។ កាលពីថ្ងៃទី ៣០ ខែតុលា ក្រុមប្រទេស G៧ បានយល់ព្រមលើគោលការណ៍ណែនាំនិងក្រមសីលធម៌សម្រាប់អ្នកបង្កើតទម្រង់បញ្ញាសិប្បនិម្មិត (AI) ជឿនលឿន ។ នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ G៧ ដើម្បីកាត់បន្ថយហានិភ័យដែលពាក់ព័ន្ធដូចជាព័ត៌មានមិនពិត និងការព្រួយបារម្ភអំពីឯកជនភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ