|
ពិធីប្រារព្វសន្និសីទ AMM ៤៨ |
(VOVworld) - សន្និសីទរដ្ឋមន្រ្តីការបរទេសអាស៊ានជាប្រចាំលើកទី៤៨ (AMM ៤៨)
បានបើកនាព្រឹកថ្ងៃទី៤ សីហា នៅរដ្ឋធានីគូឡាឡាំពួរបស់ម៉ាឡេស៊ីដោយមានការ
ចូលរួមរបស់រដ្ឋមន្រ្តីនៃប្រទេសអាស៊ានទាំង១០។គណៈប្រតិភូវៀតណាមដឹកនាំ
ដោយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បាន
អញ្ជើញចូលរួមសន្និសីទនេះ។ថ្លែងមតិបើកសម័យប្រជុំ រដ្ឋមន្រ្តីការបរទេសម៉ាឡេ
ស៊ី និងជាប្រធាន AMM ៤៨ លោក Anipha Aman បានសំដែងការប្ដេជ្ញាចិត្តរបស់
អាស៊ានក្នុងការអនុវត្តគោលដៅនានាដែលតំបន់បានដាក់ចេញនោះ គឺកសាង
សហគមន៍អាស៊ានមួយសាមគ្គីភាព ឯកភាពដោយឈរលើគោលការណ៍និង
តំលៃជាសារវ័ន្តនៃតំបន់ទាំងមូល។រដ្ឋមន្រ្តី Anipha Aman បានអះអាងថា សហ
គមន៍អាស៊ាននឹងនាំមកនូវឱកាសល្អសំរាប់ប្រជាជនអាស៊ាននិងសហគមន៍ពិភព
លោកទាំងមូល។
បន្ទាប់ពីពិធីប្រារព្វ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំង១០រូបបានដំណើរការសម័យ
ប្រជុំជាសំងាត់ដើម្បីពិភាគ្សាអំពីបញ្ហាតំបន់និងពិភពលោក។រាល់ខ្លឹមសារស្នូល
នៃសន្និសីទលើកនេះរួមមានការប្ដេជ្ញាចិត្តកសាងសហគមន៍អាស៊ានមួយដែល
តភ្ជាប់អំពីសេដ្ឋកិច្ច ផ្សាភ្ជាប់អំពីនយោបាយ និងរួមគ្នាចែករំលែកការទទួលខុស
ត្រូវសង្គម ការបង្កើនទំនាក់ទំនងកិច្ចការបរទេសនិងពង្រីកតួនាទីជាមជ្ឈមណ្ឌល
របស់អាស៊ានក្នុងតំបន់ ក៏ដូចជាការបើកទូលាយទំនាក់ទំនងជាមួយ តំបន់អាស៊ី
បូព៌ាទាំងមូលជាដើម។
|
រដ្ឋមន្រ្តីការបរទេសនៃប្រទេសអាស៊ានទាំង១០ |
បណ្ដារដ្ឋមន្រ្តីក៏បានពិភាគ្សាអំពីតួនាទីម្ចាស់ការរបស់អាស៊ានក្នុងការធានាបរិយា
កាសសន្តិភាពនៃតំបន់ ពង្រីកថែមទៀតនូវវេទិការនយោបាយ សន្តិសុខនៅតំបន់
ដូចជា ARF EAS ADMM+ ក៏ដូចជាឯកសារនានារួមមានសន្ធិសញ្ញាស្និទ្ធិស្នាល
និងសហប្រតិបតិ្តការអាស៊ីអាគ្នេយ៍ (TAC) សេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្ត
នៅសមុទ្រខាងកើត (DOC) ផងដែរ៕