សន្និសីទរដ្ឋមន្ត្រីក្រសួងការបរទេស វេទិកា÷ សន្ទនាសហប្រតិបត្តិការទ្វីបអាស៊ី លើកទី១១

(VOV)_ សន្និសីទរដ្ឋមន្ត្រីក្រសួងការបរទេស វេទិកា÷ សន្ទនា​សហប្រតិ​បត្តិ​ការ​
ទ្វីបអាស៊ី ( ACD) លើកទី១១ បានប្រព្រឹត្តទៅក្នុង​រយះ​ពេល ២ថ្ងៃ គឺថ្ងៃទី ២៨ និងទី 
២៩ មិនា នៅ Dushanbe Tajikistan ជាមួយ​ការចូលរួមរបស់ប្រទេសជាសមាជិកចំនួន 
៣២។គណះប្រតិភូវៀតណាម ដឹកនាំដោយឯកអគ្គរដ្ឋទូតវៀតនាម ប្រចាំនៅ​ Tajikistan លោក Nguyen Quoc Dung បានមានបទថ្លែងមតិនៅក្នុងសន្និសីទ និងអះអាង
នូវ​ការសន្យ​របស់វៀតណាម ​ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយ​ប្រទេស​សមា
ជិក​ ACD ទាំងលាយ ដើម្បីឆ្ពោះទៅសន្តិភាព និងសម្បូរុង​រឿងក្នុង​តំបន់។ ទន្ទឹមនឹង
នោះ ​លើកឡើងទស្សនរបស់វៀតណាមអំពីការអភវិឌ្ឍន៍ចីរភាព និងការផ្តួចផ្តើមគំ
និត​មួយចំនួន អំពីកិច្ចសហប្រតិបត្តិការACD ក្នុង​រយះពេលខាងមុខនេះ។ ដោយប្រ
ធាន​បទ÷ ឆ្ពោះទៅ ខឿនសេដ្ឋកិច្ច​អភិវឌ្ឍន៍ ស្ថិរភាព និងសម្បូរុងរឿង នៅទ្វីបអាស៊ី ​តាមរយះការអភិវឌ្ឍន៍​ចីរភាព សន្និសីទលើកនេះ សំដៅ ការលើកកំពស់តួនាទី និង
ជំរុញ​កិច្ចសហប្រតិបត្តិការ របស់ ACD ក្នុងការជួយឧបត្ថម្ភ​ ប្រទេស​សមាជិក​នានា ​
អភិវឌ្ឍន៍ចីរភាព ​រក្សារសន្តិភាព​ សម្របសម្រួល ស្ថិរភាពនិងសម្បូរុងរឿងក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ