សន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានប្រារព្ធឡើងនៅម៉ាឡេស៊ី

សន្និសីទរដ្ឋមន្រ្តីការពារជាតិអាស៊ានប្រារព្ធឡើងនៅម៉ាឡេស៊ី - ảnh 1
(រូបថត៖TTXVN)

(VOVworld) - នាព្រឹកថ្ងៃទី៣ វិច្ចិកា នៅទីក្រុងគូឡាឡាំពួរបស់ម៉ាឡេស៊ីបានប្រារព្ធ
ឡើងសន្និសីទចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) ដោយមានការចូលរួម
របស់ប្រទេសជាសមាជិកទាំង១០។គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តី
ការពារប្រទេសលោក Nguyen Van Hien បានអញ្ជើញចូលរួម សន្និសីទនេះ។
ក្រោមប្រធានបទ “រក្សាសន្តិសុខនិងស្ថិរភាពនៅតំបន់ដើម្បីប្រជាជននិងដោយ
ប្រជាជន សន្និសីទលើកនេះបានដាក់ចេញគោលដៅជំរុញទំនុកទុកចិត្តរវាង
ប្រទេសជាសមាជិក បង្កើនការយល់ដឹងអំពីការសាកល្បងសន្តិសុខដែលកំពុង
លេចឡើងនៅតំបន់និងលើពិភពលោក តាមនោះនាំចេញដំណោះស្រាយឲ្យបាន
សមស្រប។ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ីលោក Hishamuddin Tun
Hussein បានឲ្យដឹងថា កិច្ចសហប្រតិបតិ្តការសន្តិសុខការពារជាតិគឺជាំសសរសំខាន់
មួយនៃសហគមន៍នយោបាយសន្តិសុខអាស៊ាន។ប្រការនេះទាមទារឲ្យមានការរួម
វិភាគទានដ៏ធំធេងរបស់ប្រទេសនិមួយៗក្នុងការលើកកំពស់ការយល់ដឹងអំពីការ
អភិវឌ្ឍន៍វិស័យការពារជាតិ ជំរុញកិច្ចសហប្រតិបតិ្តការដើម្បី ធានាសន្តិសុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ