សន្និសីទរដ្ឋមន្រ្តីថាមពលនៃក្រុម G៧ ពិភាគ្សាអំពីការជំរុញវិនិយោគ

សន្និសីទរដ្ឋមន្រ្តីថាមពលនៃក្រុម G៧ ពិភាគ្សាអំពីការជំរុញវិនិយោគ - ảnh 1
រដ្ឋមន្រ្តីថាមពលជប៉ុនលោក Motoo Hayashi (រូបថត៖meti.go.jp)

(VOVworld) - នាថ្ងៃទី១ ឧសភា រដ្ឋមន្រ្តីថាមពលនៃក្រុមប្រទេសឧស្សាហកម្ម
អភិវឌ្ឍន៍ចំនួន៧ (G៧)​បានចាប់ផ្ដើមកិច្ចប្រជុំក្នុងរយៈពេល២ថ្ងៃនៅខេត្តFukuoka
 ប្រទេសជប៉ុន ដើម្បីពិភាគ្សាអំពីការជំរុញវិនិយោគទៅក្នុងផលិតកម្ម ហេដ្ឋារចនា
សម្ព័ន្ធនិងបច្ចេកវិទ្យាសំដៅធានាប្រភពផ្គត់ផ្គងថាមពលដោយស្ថិរភាព។ក្នុងថ្ងៃ
ប្រជុំទី១ ការបង្កលក្ខណៈវិនិយោគទៅក្នុងហេដ្ឋារចនាសម្ព័ន្ធគឺជាចំណុចស្នូលនៃ
របៀបវារៈតាមរយៈការកសាងរោងចក្រអគ្គីសនីនិងមូលដ្ឋានថាមពលទាក់ទិននានា
នៅក្រុមប្រទេសកំពុងអភិវឌ្ឍន៍។ក្នុងថ្ងៃប្រជុំទី២ សន្និសីទនឹងពិភាគ្សាអំពី វិធីធានា
ប្រភពផ្គត់ផ្គង់ឧស្ម័នដុតធម្មជាតិក្នុងកាលៈទេសៈដែលតម្រូវការនៅទ្វីបអាស៊ីកាន់
តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ