សន្និសីទរួមយោបល់សំដៅសុក្រិតពង្រាងច្បាប់រៀបចំរដ្ឋសភា (ធ្វើវិសោធនកម្ម)

សន្និសីទរួមយោបល់សំដៅសុក្រិតពង្រាងច្បាប់រៀបចំរដ្ឋសភា (ធ្វើវិសោធនកម្ម) - ảnh 1
ទុដ្ឋភាពនៃកិច្ចប្រជុំលើកទី៧រដ្ឋសភាវៀតណាមនីតិកាលទី១៣


(VOVworld)-នាថ្ងៃទី៦សីហា គណៈកម្មាធិការច្បាប់នៃរដ្ឋសភាវៀតណាម បានរៀប ចំសន្និសីទចូលរួមយោបល់សំដៅសុក្រិតពង្រាងច្បាប់រៀបចំរដ្ឋសភា (ធ្វើវិសោធន
កម្ម)។​ពង្រាងច្បាប់នេះ ត្រូវបានកិច្ចប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី
១៣ ពិនិត្យនិងផ្តល់មតិជាលើកដំបូង។ ពង្រាងច្បាប់នេះ នៅមានបញ្ហាធំៗជាច្រើន  ចាំបាច់ត្រូវពិនិត្យដូចជា ក្របខ័ណ្ឌកែកែតម្រូវ តួនាទី  ភារកិច្ច និងសិទ្ធិអំណាច
របស់រដ្ឋសភា ស្ថាប័នចំណុះរដ្ឋសភា  អគ្គលេខាធិការរដ្ឋសភា និងការចំណាយ
សម្រាប់ដំណើរ សកម្មភាពរបស់រដ្ឋសភាជាដើម។ ដោយផ្អែកលើមតិរបស់សមា
ជិក សមាជិការសភា  គណៈកម្មាធិការច្បាប់ បានពិនិត្យរាល់ការកំណត់របស់
ពង្រាងច្បាប់  ដើម្បីកំណត់ ឲ្យច្បាស់ជាង អំពីការរៀបចំ ភារកិច្ច សិទ្ធិអំណាច ចំពោះរាល់បញ្ហាមានចរិត លក្ខណៈគោលការណ៍អំពីសកម្មភាពរបស់រដ្ឋសភា។
តាមគំរោង ពង្រាងច្បាប់នេះ នឹងបន្តការរួមមតិ និងបានអនុម័តក្នុងកិច្ចប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាល ទី១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ