សន្និសីទលើកដំបូងដោយមានអត្ថន័យសំខាន់ពិសេសក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់វៀតណាម

(VOVWORLD) - ថ្លែងសុន្ទរកថាបើកសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើក ច្បាស់ថា នេះជាសន្និសីទលើកដំបូងដែលមានអត្ថន័យសំខាន់ពិសេសក្នុងការអភិវឌ្ឍ ឧស្សាហកម្មវប្បធម៌របស់វៀតណាម។ 

សន្និសីទលើកដំបូងដោយមានអត្ថន័យសំខាន់ពិសេសក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់វៀតណាម - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ VGP)
នាព្រឹកថ្ងៃទី ២២ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាន អញ្ជើញធ្វើជាអធិបតីសន្និសីទទូទាំងប្រទេសស្តីពីការអភិវឌ្ឍឧស្សាហកម្មវប្បធម៌វៀតណាម។ សន្និសីទនេះត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណិតទៅកាន់ខេត្តក្រុងទាំង ៦៣ នៅទូទាំងប្រទេស។
ថ្លែងសុន្ទរកថាបើកសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើក ច្បាស់ថា នេះជាសន្និសីទលើកដំបូងដែលមានអត្ថន័យសំខាន់ពិសេសក្នុងការអភិវឌ្ឍ ឧស្សាហកម្មវប្បធម៌របស់វៀតណាម។ ប្រសិនបើនិយាយអំពីឧស្សាហកម្មវប្បធម៌ គឺនិយាយអំពីឧស្សាហកម្មដែលផលិតចេញនូវផលិតផលសិល្បៈ និងច្នៃប្រឌិត ដោយ មានលក្ខណៈរូបី ឬអរូបី; តាមរយៈការធ្វើអាជីវកម្មនូវតម្លៃវប្បធម៌ ក៏ដូចជាផលិតផល និងសេវាកម្មប្រកបដោយលក្ខណៈបញ្ញា សង្គមនិងវប្បធម៌ ដើម្បីទទួលបានផល ប្រយោជន៍ផ្នែកសេដ្ឋកិច្ច។
មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់ភារកិច្ច ថា ប្រញាប់ប្រញាល់អភិវឌ្ឍន៍ដោយមានការផ្ដោតសំខាន់នូវឧស្សាហកម្មវប្បធម៌និង សេវាកម្មវប្បធម៌ ដោយឈរលើមូលដ្ឋាននៃការកំណត់ និងពង្រីកអំណាចទន់នៃ វប្បធម៌វៀតណាម។ ដូច្នេះ ដើម្បីឲ្យឧស្សាហកម្មវប្បធម៌របស់វៀតណាមមានការ អភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព អាចធ្វើអាជីវកម្មសក្តានុពល និង ប្រៀបខ្លាំងប្រកបដោយប្រសិទ្ធភាពនោះ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា ចាំ បាច់ត្រូវមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីការយល់ដឹងទៅសកម្មភាព ការច្នៃប្រឌិតក្នុង ការត្រិះរិះ របកគំហើញក្នុងវិធីសាស្ត្រអនុវត្តន៍ ដើម្បីកសាងឧស្សាហកម្មវប្បធម៌វៀត ណាមតាមបាវចនា "ច្នៃប្រឌិត - អត្តសញ្ញាណ - វិសេសវិសាល - វិជ្ជាជីវៈ - ប្រកួតប្រជែង"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ