សន្និសីទលើកទី២៦នៃបណ្តាប្រទេសជាសមាជិកអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២

សន្និសីទលើកទី២៦នៃបណ្តាប្រទេសជាសមាជិកអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ - ảnh 1
លោកស្រី Nguyen Phuong Nga ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មអន្ត្រៃយ៍វៀតណាមប្រចាំអ.ស.ប និងជាប្រធានគណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះ

(VOVworld)- សន្និសីទលើកទី២៦នៃបណ្តាប្រទេសជាសមាជិកអនុសញ្ញាអ.ស.ប
ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២បានប្រព្រឹត្តទៅពីថ្ងៃទី២០ដល់ថ្ងៃទី២៤មិថុនាឆ្នាំ២០១៦
នៅទីស្នាក់ការអ.ស.ប ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកចំនួន៧៩
អង្គការអន្តជាតិមួយចំនួននិង១០ប្រទេសជាអ្នកសង្កេតការ។

        ថ្លែងមតិនៅសន្និសីទនាថ្ងៃទី២៣មិថុនា ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្ម
អចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.ប និងជាប្រធានគណៈប្រតិភូវៀតណាមចូលរួមក្នុង
 សន្និសីទនេះ លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃ
អនុសញ្ញាច្បាប់សមុទ្រក្នុងការបង្កើតក្របខ័ណ្ឌគតិយុត្តសំដៅកែសម្រួលនូវផលប្រ
យោជន៍ និងកាតព្វកិច្ចរបស់ប្រទេសជាសមាជិកដែលទាក់ទិនទៅនឹងការប្រើប្រាស់
សមុទ្រ និងមហាសាគរដោយសន្តិភាព យុត្តិធម៌ ស្ថិរភាព ប្រសិទ្ធិភាព ដើម្បីភាព
សម្បូរ រុងរឿងរួមរបស់មនុស្សលោក។ លោកស្រី Nguyen Phuong Nga ក៏បានសម្តែង
នូវការ ព្រួយបារម្ភចំពោះបម្រែបម្រួលយ៉ាងស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាង
កើត ជាពិសេសគឺសកម្មភាពកែច្នៃនិងកសាងដោយទ្រង់ទ្រាយធំរួមទាំងការផ្លាស់ប្តូរ
សភាពដើមនៅសមុទ្រខាងកើតនោះ ដែលបង្កើនភាពតានតឹង ជះឥទ្ធិពលយ៉ាងធ្ងន់
ធ្ងរទៅលើ សន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់។ លោកស្រីឯកអគ្គរដ្ឋទូតក៏បាន
អះអាងនូវ គោលជំហររបស់វៀតណាម តាមនោះរាល់ជម្លោះនៅសមុទ្រខាងកើតត្រូវ
បានដោះ ស្រាយដោយសន្តិវិធី សមស្របទៅនឹងច្បាប់អន្តជាតិ ក្នុងនោះមានអនុ
សញ្ញាអ.ស.ប ហើយភាគីទាក់ទិននានាត្រូវអនុវត្តពេញលេញប្រកបដោយប្រសិទ្ធិភាព
សេចក្តីថ្លែងការ ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)និង
ទទួលបានយ៉ាង ឆាប់ៗ នូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ