សន្និសីទលើកសរសើរ “មនុស្សល្អការងារល្អ” និងលើកដម្កើង “ប្រជាពលរដ្ឋគំរូ នៅរដ្ឋធានី” ឆ្នាំ២០១៦

សន្និសីទលើកសរសើរ “មនុស្សល្អការងារល្អ” និងលើកដម្កើង “ប្រជាពលរដ្ឋគំរូ នៅរដ្ឋធានី” ឆ្នាំ២០១៦ - ảnh 1
ទិដ្ឋភាពនៃសន្និសីទនេះ (រូបថត៖VOV)

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦២ទិវារំដោះរដ្ឋធានី នា
ព្រឹកថ្ងៃទី១០ តុលា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសន្និសីទលើកសរសើរ
 “មនុស្សល្អការងារល្អ” និងលើកដម្កើង “ប្រជាពលរដ្ឋគំរូនៅរដ្ឋធានី” ឆ្នាំ២០១៦។
នេះជាប្រជាពលរដ្ឋដែលមានការរួមវិភាគទាន ចំពោះរដ្ឋធានីហាណូយនៅ ច្រើន
វិស័យដូចជាសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌សិល្បៈនិងអប់រំ។សាស្រ្តាចារ្យរង វេជ្ជ
បណ្ឌិត Nguyen Quang Tuan នាយកមន្ទីរពេទ្យបេះដូងហាណូយ ជាប្រជាពលរដ្ឋ
មួយរូបក្នុងចំណោមប្រជាពលរដ្ឋគំរូចំនួន៩រូបឆ្នាំ២០១៦ បានចែក រំលែកថា៖
“ក្នុងនាមជាបុត្រមួយរូបនៃរដ្ឋធានី ជាអ្នកធ្វើការក្នុងវិស័យវិទ្យាសាស្ត្របច្ចេក
វិទ្យា ខ្ញុំមាន គោលចំណងថា វិស័យវិទ្យាសាស្ត្របច្ចេកវិទ្យាទាក់ទិនដល់សុខា
ភិបាលជាពិសេសក្នុងវិស័យបេះដូងនៃរដ្ឋធានីហាណូយនឹងនាំមុខគេក្នុងទូទាំង
ប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ