សន្និសីទលាតត្រដាងអនុវត្តកម្មវិធីជំរុញទេសចរណ៍នៅក្នុងប្រទេស

 សន្និសីទលាតត្រដាងអនុវត្តកម្មវិធីជំរុញទេសចរណ៍នៅក្នុងប្រទេស - ảnh 1
 រូបភាព៖អ៊ីនធឺណែត

          (VOV)_នារសៀលថ្ងៃទី២៣ ធ្នូ នៅទីក្រុងហូជីមិញ (ភាគខាងត្បូង​វៀតណាម)
 ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានរៀបចំ​សន្និសីទលាតត្រដាង
អនុវត្តកម្មវិធីជំរុញទេសចរណ៍នៅ​ក្នុងប្រទេស។ដោយមានប្រធានបទ៖ ជនវៀត
ណាមទៅទេសចរណ៍វៀតណាម-ដំណើរទេសចរណ៍និមួយនឹងស្រឡាញ់មាតុប្រ
ទេសថែមទៀត កម្មវិធី​នេះគឺសំដៅលើកទឹកចិត្តកម្មាភិបាល និយោជិក ពលករឆ្លៀត
ថ្ងៃបានឈប់សម្រាក់ និងថ្ងៃ​បុណ្យធំៗ បុណ្យចូលឆ្នាំថ្មី និងចុងសប្ដាហ៍ ទៅទស្សនា ទេសចរណ៍ នៅ​បណ្ដាមណ្ឌលទេសចរណ៍នៅក្នុងប្រទេស ជាពិសេសគឺ
បណ្ដាខេត្តនៅឆ្នេរសមុទ្រ កោះ តំបន់ព្រៃភ្នំ វាលទំនាប ដើម្បីបង្កើនមនោសញ្ជេត
នាស្រឡាញ់ប្រទេសជាតិ ឆ្ពោះទៅកោះសមុទ្រនៃមាតុប្រទេស។ ទន្ទឹមនឹងនោះ 
កម្មវិធី​លើកទឹកចិត្តជនវៀតណាមនៅឯបរទេស ត្រឡប់មក​ទស្សនាស្រុកកំណើត
 ឆ្ពោះទៅកោះសមុទ្រ។ គោលដៅនៃកម្មវិធីគឺទាក់ទាញអោយបានភ្ញៀវទេសចរណ៍ចំនួន៣៧,៥លាននាក់ក្នុងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ