សន្និសីទសកលលោកលើកដំបូងស្តីពីការបំពុលបរិយាកាសនិងសុខភាពបានបើកនៅប្រទេសស្វ៊ីស

(VOVWORLD) -សន្និសីទសកលលោកលើកដំបូងស្តីពីការបំពុលបរិយាកាស និងសុខភាពបានបើកនៅទីស្នាក់ការនៃអង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហ្សឺណែវប្រទេសស្វ៊ីស។ 
សន្និសីទសកលលោកលើកដំបូងស្តីពីការបំពុលបរិយាកាសនិងសុខភាពបានបើកនៅប្រទេសស្វ៊ីស - ảnh 1 ការបំពុលបរិយាកាសបានគ្របដណ្តប់លើទីក្រុងប៉េកាំងប្រទេសចិននាថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១៨។ (រូបថត៖ AFP / TTXVN)

ព្រឹត្តិការណ៍នេះបានធ្វើឡើងចាប់ពីថ្ងៃទី ៣០ ខែតុលាដល់ថ្ងៃទី ១ ខែវិច្ឆិកា។ សន្និសីទនេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៅលើពិភពលោក រដ្ឋមន្ត្រីសុខាភិបាល ថាមពល និងបរិស្ថាន រួមទាំងអភិបាលក្រុង ប្រមុខអង្គការអន្តររដ្ឋាភិបាល និងអ្នកវិទ្យាសាស្ត្រ ក្នុងការសន្យាធ្វើសកម្មភាពទប់ទល់នឹងការគំរាមកំហែងដ៏ធ្ងន់ធ្ងរនៃការបំពុលខ្យល់ចំពោះសុខភាព ដែលជាមូលហេតុបណ្ដាលឲ្យមនុស្សចំនួនប្រមាណ ៧ លាននាក់ត្រូវស្លាប់ជារៀងរាល់ឆ្នាំ។

នៅឯសន្និសីទនេះ WHO បានអំពាវនាវឲ្យវិស័យសុខាភិបាល ត្រូវចាត់វិធានការផ្យាយព័ត៌មាន ការអប់រំ និងផ្កល់គ្រឿងបរិក្ខារសម្រាប់អ្នកជំនាញសុខាភិបាល និងចូលរួមការអភិវឌ្ឍនូវរាល់ គោលនយោបាយអន្តរផ្នែក។ WHOក៏បានអំពាវនាវឱ្យប្រទេសទាំងអស់ត្រូវខិតខំប្រឹងប្រែងក្នុងការអនុវត្តន៍រាល់គោលការសកលលោកអំពីការធានាគុណភាពខ្យល់អាកាស តាមការណែនាំរបស់ WHO សំដៅកែលម្អសុខភាពនិងសុវត្ថិភាពកុមារ។ ដើម្បីសម្រេចបាននូវគោលដៅនេះ បណ្ដារដ្ឋាភិបាលគម្បីអនុវត្តន៍វិធានការដូជា៖កាត់បន្ថយការពឹងផ្អែកយ៉ាងលើសលប់ទៅលើឥន្ធនៈផូស៊ីលក្នុងកញ្ចប់ថាមពលសកលលោក  វិនិយោគកែលម្អប្រសិទ្ធភាពនៃថាមពល និងបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍថាមពល កកើតឡើងវិញជាដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ